វៀតណាមបញ្ជាក់ពីការសន្យាចំពោះការអភិវឌ្ឍន៍មហាសាគរបៃតងប្រកបដោយ ចីរភាព និងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីច្បាប់សមុទ្រ

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បាន ថ្លែង សុន្ទរកថាលើប្រធានបទ “ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ (SDG១៤) តាមរយៈការអនុវត្តអនុសញ្ញាស្ដីពីច្បាប់សមុទ្រ” ដែលក្នុងនោះបញ្ជាក់ថា វៀតណាមតែងតែអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ អនុសញ្ញា ច្បាប់សមុទ្រ ដែលជាក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់រាល់សកម្មភាព ទាំងអស់នៅសមុទ្រ។

វៀតណាមបញ្ជាក់ពីការសន្យាចំពោះការអភិវឌ្ឍន៍មហាសាគរបៃតងប្រកបដោយ ចីរភាព និងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីច្បាប់សមុទ្រ - ảnh 1គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំ។ (រូបថត៖ VOV)
កិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការជួយឧបត្ថម្ភការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៤ (SDG ១៤) ស្តីពីការអភិរក្ស និងការប្រើ ប្រាស់មហាសាគរ សមុទ្រ និងធនធានសមុទ្រប្រកបដោយចីរភាព ត្រូវបានប្រារព្ធធ្វើ ឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ១ ខែ កក្កដា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បាន ថ្លែង សុន្ទរកថាលើប្រធានបទ “ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ (SDG១៤) តាមរយៈការអនុវត្តអនុសញ្ញាស្ដីពីច្បាប់សមុទ្រ” ដែលក្នុងនោះបញ្ជាក់ថា វៀតណាមតែងតែអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ អនុសញ្ញា ច្បាប់សមុទ្រ ដែលជាក្របខ័ណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់រាល់សកម្មភាព ទាំងអស់នៅសមុទ្រ។ នេះគឺជាលក្ខខណ្ឌចម្បងបង្អស់សម្រាប់ការធានាសន្តិភាព សន្តិសុខ និងវិបុលភាព និងការអនុវត្ត SDG១៤។ ការទាមទារ និងអនុវត្តសិទ្ធិដែន សមុទ្រគួរតែស្របទៅនឹងអនុសញ្ញាច្បាប់សមុទ្រ។ អនុរដ្ឋមន្ត្រី លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រចំពោះការចរចាដើម្បីកសាងក្របខណ្ឌ គតិយុត្តថ្មីស្របតាមអនុសញ្ញាច្បាប់សមុទ្រ រួមទាំងឯកសារស្តីពីជីវៈចម្រុះនៅក្រៅ ដែន យុត្តាធិកាជាតិ និងកិច្ចព្រមព្រៀងជាសាកលស្តីពីកាកសំណល់ប្លាស្ទិកក្នុងមហា សាគរផងដែរ។
ក្នុងសម័យប្រជុំពិភាក្សាស្តីពីការអភិរក្សនិងការប្រើប្រាស់មហាសាគរប្រកប ដោយនិរន្តរភាព ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះសម្រាប់ ការអនុវត្ត SDG១៤ គឺការគោរព និងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីច្បាប់ សមុទ្រ ការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាប់សមុទ្រ រួម ទាំងសិទ្ធិធ្វើសកម្មភាពសេដ្ឋកិច្ចសមុទ្រធម្មតាក្រោមអនុសញ្ញាស្ដីពីច្បាប់សមុទ្រ និង ការជំរុញការដោះស្រាយជំលោះអន្តរជាតិដោយសន្តិវិធីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ