វៀតណាមបញ្ជូនកម្លាំងនិងមធ្យោបាយទៅជួយឧបត្ថម្ភប្រទេសឡាវ

(VOVWORLD) - នាយកដ្ឋានជួយសង្គ្រោះនៃការិយាល័យគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះធម្មជាតិ និងស្វែងរក ជួយសង្គ្រោះ បានឲ្យដឹង ថា ដោយអនុវត្តន៍ការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងការពារ ប្រទេសវៀតណាម បានសកម្មជួយឧបត្ថម្ភប្រទេសឡាវ ក្នុងការទប់ទល់ ជំនះ ពុះពារលើផលវិបាកដោយការឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនី Sepien Senamnoi នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។
វៀតណាមបញ្ជូនកម្លាំងនិងមធ្យោបាយទៅជួយឧបត្ថម្ភប្រទេសឡាវ - ảnh 1យោធភូមិភាគ៥បញ្ចូនទំនិញឧបត្ថម្ភទៅដល់ខេត្ត Attapeu (រូបថត៖ TTXVN) 

បញ្ជាការដ្ឋានយោធភូមិភាគ៥និងអង្គភាពនានាដែលបានឈរជើងក្នុងតំបន់ បានបញ្ជូនយ៉ាងឆាប់ៗ កម្មាភិបាល យុទ្ធជន ក៏ដូចជាដាក់ពង្រាយរថយន្ត រថយន្ត សង្គ្រោះ កាណូតគ្រប់ប្រភេទ កម្លាំងពេទ្យទ័ពក៏ដូចជាឧបករណ៍ចាំបាច់នានា ដើម្បីទប់ទល់និងជំនះពុះពារលើផលវិបាកនៃឧប្បត្តិហេតុខាងលើបណ្ដាលឡើង។

        ក្នុងឱកាសនេះដែរ យោធភូមិភាគ៥ក៏ជួយឧបត្ថម្ភទឹកប្រាក់ប្រមាណ២៦០ លានដុង កងពល ១៥ជួយឧបត្ថម្ភទឹកប្រាក់ប្រមាណ១០លានគីប និងឧបករណ៍ ថ្នាំឱសថគ្រប់គ្រាន់ដើម្បីសង្គ្រោះបានមនុស្សចំនួន៥០០នាក់សំរាប់ប្រទេសមិត្ត ផងដែរ។

        ក្នុងពេលនោះ នាថ្ងៃទី២៥ ខែកក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បានប្រគល់ទឹកប្រាក់ប្រមាណ២ពាន់២រយដុល្លា អាមេរិកជូនតំណាងក្រសួងការងារនិងសុខុមាលភាពសង្គមឡាវ ដើម្បីជួយ ឧបត្ថម្ភប្រជាជនឡាវ។ នេះជាកញ្ចប់ប្រាក់ដែលត្រូវបានរ៉ៃអង្គាសដោយកម្មា ភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំឡាវនិងស្ថាប័នអមស្ថានទូតនានា ក្នុងបំណងចង់ចែករំលែកការលំបាកជាមួយប្រជាជនឡាវ។ នាថ្ងៃដដែល តំណាងសមាគមន៍ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទក៏ប្រគល់ កញ្ចប់ប្រាក់ ប្រមាណ៥០លានគីបជូនក្រសួងការងារនិងសុខុមាលភាពសង្គមឡាវ ដើម្បីជួយ ឧបត្ថម្ភប្រជាជនឡាវដែលត្រូវរងផលប៉ះពាល់ដោយឧប្បត្តិហេតុនេះផងដែរ។

  នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានចុះហត្ថលេខាលើសេចក្ដីសម្រេចស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភប្រមាណ២សែនដុល្លាអាមេរិកពីថវិកាមជ្ឈឹមផ្ទុកបម្រុងឆ្នាំ២០១៨ ជូនប្រទេសឡាវ ដើម្បីជួយប្រជាជនឡាវជំនះពុះពារលើផលវិបាកដោយឧប្បត្តិហេតុបាក់ទំនប់អគ្គីសនីនៅខេត្ត Attapeu។ នារសៀលថ្ងៃទី២៦ ខែកក្កដា កញ្ចប់ប្រាក់ឧបត្ថម្ភនេះត្រូវបានអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ផ្ដល់ជូនឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាមលោក Thongsavanh Phomvihane៕

ប្រតិកម្មទៅវិញ

ផ្សេងៗ