វៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់

វៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់ - ảnh 1
អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមអះអាងវៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់ (VOV)

        Vovworld-ក្នុងសន្និសីទកាសែតសាមញ្ញនៃក្រសួងការបរទេសវៀតណាមនា
ថ្ងៃទី៤មិថុនានៅក្រុងហាណូយ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីទស្សនៈ
របស់វៀតណាមចំពោះការដែលនាវាជួយសង្គ្រោះរបស់វៀតណាមជួយឧបត្ថម្ភ
អ្នកនេសាទជួបគ្រោះថ្នាក់ពេលឆ្លងកាត់កោះ Tri Ton នៅប្រជុំកោះ Hoang Sa ត្រូវ
នាវាកងទ័ពជើងទឹកចិនរារាំង អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោក
ស្រី Pham Thu Hang បានឲ្យដឹងថា៖

        “នាបច្ចុប្បន្នក្រសួងការបរទេសវៀតណាមកំពុងពិនិត្យទៅលើព័ត៌មាននេះ។
វៀតណាមជាថ្មីម្ដងទៀតអះអាងនូវអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះប្រជុំ
កោះ Hoang Sa។ ការដែលវៀតណាមបញ្ជូននាវាស្វែងរកជួយសង្គ្រោះទៅប្រជុំកោះ
Hoang Sa ជាសកម្មភាពធម្មតាស្របច្បាប់សមស្របនឹងច្បាប់វៀតណាម សមស្រប
នឹងច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។”

        ស្ដីពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
លោក Ashton Carter នាពេលកន្លងទៅ លោកស្រី Pham Thu Hang បានឲ្យដឹងថា
ដំណើរទស្សនកិច្ចលើកនេះបានបើកចេញខ្លឹមសារសហប្រតិបត្តិការសំខាន់សំដៅ
នាំទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងអាមេរិកឡើងកំពស់ថ្មី កាន់តែជាក់
ស្ដែងប្រសិទ្ធភាពជាងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ