វៀតណាមបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ពីប្រទេសជប៉ុនឲ្យត្រឡប់មកមកស្រុកកំណើតវិញ
(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ ពីប្រទេសជប៉ុនឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។
វៀតណាមបញ្ជូនពលរដ្ឋវៀតណាមជាង ៣៥០ នាក់ពីប្រទេសជប៉ុនឲ្យត្រឡប់មកមកស្រុកកំណើតវិញ (រូបថតឧទាហរណ៍៖ hanoimoi) |
អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកធ្លាក់ឈឺ និងពលករមានកិច្ចសន្យាការងារផុតកំណត់ រួមទាំងសិស្សានុសិស្ស ដែលគ្មានកន្លែងស្នាក់នៅដោយសារអន្តេរវាសិកដ្ឋានបិទទ្វារ និងមានករណីជួបការលំបាកផ្សេងៗទៀតផងដែរ។
ភ្លាមៗបន្ទាប់ពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកដំណើរទាំងអស់នៅជើងហោះហើរនេះត្រូវបានត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កតាមបទបញ្ញត្តិដែលបានកំណត់ផងដែរ៕