វៀតណាមប្ដេជ្ញាចិត្តឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - នាថ្ងៃទី៤មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនិងតំណាង នៃសហគ្រាសអាមេរិកចំនួន៤៥អង្គភាព ដែលជាសមាជិកនៃក្រុមប្រឹក្សា សាជីវកម្មអាមេរិក-អាស៊ាន (US-ABC)។
ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ VGP) |
|
នៅទីនេះ លោកប្រធាន US – ABC លោក Alex Feldman បានសម្ដែងនូវជំនឿជាក់ថា រដ្ឋាភិបាលវៀត ណាមនឹងសម្រេចបានភាពជោគជ័យក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19។ ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូធុរជនអាមេរិកក៏ សំដៅផ្ញើរសារទៅកាន់សហគមន៍អន្តរជាតិ ស្ដីពីប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពផងដែរ។ លោក Feldman បានជម្រាបថា ក្នុងឆ្នាំនេះ US-ABC នឹងមានសកម្មភាពជាច្រើនសំដៅជួយឧបត្ថម្ភវៀតណាមក្នុងតួនាទីជា ប្រធានអាស៊ាន។
ចំណែកឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងនូវការប្ដេជ្ញាចិត្តឆ្ពោះទៅរកតុល្យភាពពាណិជ្ជកម្មជាមួយ អាមេរិក ក្នុងនោះ វៀតណាមនឹងទិញទំនិញជាច្រើនរបស់អាមេរិក។ លោក នាយករដ្ឋមន្រ្តីក៏បានអះអាងដែរថា រដ្ឋាភិបាលវៀតណាមសន្យាបង្កគ្រប់ លក្ខណៈនិងបរិយាកាសងាយស្រួលសម្រាប់សហគ្រាសអាមេរិកដែលបោះទុនទាំងដោយផ្ទាល់និងដោយប្រយោលចូលមកវៀតណាម។
បន្ទាប់ពីជំនួបនេះ ចំពោះមុខសាក្ខីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc រដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងប្រធានក្រុមប្រឹក្សាសាជីវកម្មអាមេរិក-អាស៊ានលោក Alex Feldman បានផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ស្ដីពីការបង្កើនកិច្ចសហប្រតិបតិ្តការឧស្សាហកម្មនិងពាណិជ្ជកម្ម៕