វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពដែនដីនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនលើសមុទ្រខាងកើតដោយសន្តិវិធី
(VOVworld)-នាថ្ងៃទី២៩ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham
Quang Vinh បានមានបទឆ្លើយសម្ភាសជាមួយពិធីករនិងជាអ្នកនិពន្ធ Kristie នៃ
កម្មវិធី “ចរន្តព្រឹត្តការណ៍” របស់ទីភ្នាក់ងារសាព័ត៌មាន CNN។ នៅទីនេះ លោក
Pham Quang Vinh បានអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំ
កោះ Hoang Sa សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការចំពោះបណ្តាតំបន់ សមុទ្រ
តាមការកំណត់របស់អនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)
និង ប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលចិនបានដាក់ស្ថានីយ៍ខួង
Haiyang Shiyouដោយខុសច្បាប់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាត សមុទ្ររបស់វៀតណាម គឺរំលោភទៅលើច្បាប់អន្តរជាតិ ព្រមទាំងជះឥទ្ធិ
ពល ផ្ទាល់ដល់សន្តិភាព ស្ថិរភាព និងសេរីភាពខាងនាវាចរណ៍ទៀតផង។ លោក
Pham Quang Vinh បានលើកច្បាស់ថា វៀតណាមប្រឆាំងជំទាស់ដាច់ហឹង្សា ចំពោះ
ការទន្រ្ទានកាន់កាប់ខុសច្បាប់របស់ចិនចំពោះប្រជុំកោះ Hoang Sa របស់វៀត
ណាម គឺរំលោភទៅលើច្បាប់អន្តរជាតិ និងមិន អាចទទួលស្គាល់បានឡើយ។
វៀតណាមប្តេជ្ញាចិត្ត ការពារអធិបតេយ្យភាព ដំបន់ដែនដី និងផលប្រយោជន៍
ស្របច្បាប់របស់ខ្លួននៅសមុទ្រខាងកើតដោយ សន្តិវិធី។
|
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Vinh
(រូបថតៈ congluan.vn ) |
ចំពោះសំនួរដែលពាក់ព័ន្ធដល់បញ្ហាបង្កអុកឡុកនៅតំបន់មួយចំនួនរបស់ វៀតណាមនាពេលកន្លងទៅ លោក Pham Quang Vinh ឲ្យដឹងថា រដ្ឋាភិបាល វៀតណាមមានវិធានការទប់ស្កាត់ទាន់ពេលវេលាហើយសភាពការណ៍នេះ
បានស្ថិរភាពទាំងស្រុង។
ពាក់ព័ន្ធដល់រឿងរ៉ាវទូកនេសាទវៀតណាមត្រូវនាវារបស់ចិនបុកលិចក្នុង
តំបន់នេសាទប្រពៃណីនិងចំណុះតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម លោក
Pham Quang Vinh បានអះអាងថា អំពើពោលខាងលើរបស់ចិនគឺរំលោភទៅលើ
ច្បាប់អន្តរជាតិ រំលោភបំពានដ៏ធ្ងន់ ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រ
យោជន៍ស្របច្បាប់របស់អ្នកនេសាទ វៀតណាម។ វៀតណាមសំណូមពរចិន បញ្ឈប់រាល់សកម្មភាពអមនុស្សធម៌ ត្រូវ គោរព្វច្បាប់អន្តរជាតិ ព្រមទាំងកុំប្រ
ព្រឹត្តសកម្មភាពប្រហាក់ប្រហែលតទៅទៀត៕