វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់កុមារក្នុងជម្លោះប្រដាប់អាវុធ

(VOVWORLD) - នាថ្ងៃទី ២៣ ខែមិថុនាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំជាប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ“កុមារនិងជម្លោះប្រដាប់អាវុធ” ដើម្បីវាយតម្លៃចំពោះស្ថាន ភាពនិងភាពធ្ងន់ធ្ងរនៃការរំលោភបំពានលើកុមារក្នុងឆ្នាំកន្លងមក រួមទាំង បញ្ហាប្រឈមនានាដែលកើតឡើងនៅក្នុងបរិបទនៃការរីករាល ដាលនៃជំងឺ COVID-19 និងលើកសំណូមពរដំណោះស្រាយផងដែរ ។
វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់កុមារក្នុងជម្លោះប្រដាប់អាវុធ - ảnh 1 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការទប់ស្កាត់ជម្លោះគឺជាដំណោះស្រាយប្រកបដោយចីរភាពប៉ុន្តែ សហគមន៍អន្តរជាតិគួរតែចាត់វិធានការជាបន្ទាន់ក៏ដូចជាមានសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផលប៉ះពាល់នៃជំលោះចំពោះកុមារ។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាពិសេសសម្រាប់កុមារដែលកំពុងធ្វើសមាហរណកម្មក្នុងសហគមន៍ដើម្បីជួយកុមារទាំងនេះអាចកសាងជីវិតឡើងវិញផងដែរ។ នៅចំពោះមុខការវិវត្តន៍ជំងឺ COVID-19 កាន់តែស្មុគស្មាញ នៅលើពិភពលោក លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់បណ្តាប្រទេសនិងអង្គការសហប្រជាជាតិ តាមដានយ៉ាងម៉ឹងម៉ាត់ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល ព្រមទាំងងសម្របសម្រួលចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់កុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ