វៀតណាមប្តេជ្ញាចិត្តត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការជាមួយកាហ្សាក់ស្ថាន
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញធ្វើជាអធិបតីនិងចូលរួមកិច្ចប្រជុំអន្តរសភាអន្តរជាតិតាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើងដោយសភាជាន់ទាបកាហ្សាក់ស្ថាន ក្រោមប្រធានបទ "តួនាទីរបស់ថ្នាក់ដឹក Nursultan NazaBayev ក្នុងការអភិវឌ្ឍន៍សភាកាហ្សាក់ស្ថាន"។
នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទទួលការអញ្ជើញរបស់ប្រធានសភាជាន់ទាបរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន លោក Nurlan Nigmatulin អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញធ្វើជាអធិបតីនិងចូលរួមកិច្ចប្រជុំអន្តរសភាអន្តរជាតិតាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើងដោយសភាជាន់ទាបកាហ្សាក់ស្ថាន ក្រោមប្រធានបទ "តួនាទីរបស់ថ្នាក់ដឹក Nursultan NazaBayev ក្នុងការអភិវឌ្ឍន៍សភាកាហ្សាក់ស្ថាន" ។
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការសភារវាងវៀតណាមនិងកាហ្សាក់ស្ថាន ដែលត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងល្អប្រសើរដោយឥតឈប់ឈរ។ រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពចំពោះការគាំទ្រដ៏ថ្លៃថ្នូរដែលរដ្ឋនិងប្រជាជនកាហ្សាក់ស្ថាន បានផ្តល់ជូនវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យជាតិមុននេះ ក៏ដូចជាក្នុងការអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ វៀតណាមប្តេជ្ញាត្រៀមខ្លួនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយកាហ្សាក់ស្ថាន និងបណ្តាប្រទេសក្នុងតំបន់និងនៅលើពិភពលោក ព្រមទាំងរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាព ក៏ដូចជាអភិវឌ្ឍន៍តំបន់និងអន្តរជាតិរវាងប្រទេសនិងប្រជាជាតិ ដោយឈរលើមូលដ្ឋានសមភាព ដើម្បីផលប្រយោជន៍ គោរពគ្នាទៅវិញទៅមក និងគោរពច្បាប់អន្តរជាតិផងដែរ៕