វៀតណាមប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស

(VOVWORLD) - ព្រឹត្តិការណ៍នេះរួមចំណែកបញ្ជាក់ការសន្យារបស់រដ្ឋាភិបាល និងប្រជាជនវៀត ណាមដែលប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស។ 

វៀតណាមប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស - ảnh 1ប្រតិភូអនុវត្តពិធីការប្តេជ្ញាចិត្តរួមដៃគ្នាបង្ការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្នាំ ២០២៣។ (រូបថត៖ Truong Giang/VOV)
“បើករង្វង់ដៃជាមួយជនរងគ្រោះដោយការជួញដូរមនុស្ស ដើម្បីកុំឲ្យនរណាម្នាក់ ត្រូវបំភ្លេចចោលនៅពីក្រោយឡើយ” គឺជាប្រធានបទនៃពិធីបំផុសចលនា រួមដៃគ្នាបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលត្រូវបានមជ្ឈិមសម្ព័ន្ធសមាគមនារីវៀត ណាម ក្រសួងនគរបាល និងខេត្ត Quang Ninh សម្របសម្រួលគ្នារៀបចំឡើងនាព្រឹក ថ្ងៃទី ២៩ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh។
ព្រឹត្តិការណ៍នេះរួមចំណែកបញ្ជាក់ការសន្យារបស់រដ្ឋាភិបាល និងប្រជាជនវៀត ណាមដែលប្តេជ្ញាចិត្តបង្ការទប់ស្កាត់គ្រោះជួញដូរមនុស្ស។ ប្រធានសម្ព័ន្ធសមាគមនារី វៀតណាមលោកស្រី Ha Thi Nga បានឲ្យដឹងថា៖ “សម្ព័ន្ធសមាគមនារីវៀតណាមនឹងបន្តស្រាវជ្រាវ និងផ្តល់អនុសាសន៍ដើម្បីធ្វើវិសោធនកម្ម បំពេញបន្ថែមនិងការកែលម្អច្បាប់ស្ដីពីការបង្ការប្រឆាំងការជួញដូរមនុស្ស បង្កើនការសម្របសម្រួលរវាងបណ្ដាក្រសួង ស្ថាប័ន អង្គការមហាជនទាំងក្នុង និងក្រៅ ប្រទេស ដើម្បីអាចបំពេញការងារបង្ការប្រឆាំងការជួញដូរមនុស្សឲ្យកាន់តែល្អថែម ទៀត។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភសមាជិកាសមាគមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើក កំពស់ជីវភាពរស់នៅ រួមចំណែកកាត់បន្ថយហានិភ័យនៃការក្លាយជាជនរងគ្រោះនៃ បទល្មើសនានា ជាពិសេសបទល្មើសជួញដូរមនុស្ស”។
ចំណែកលោកស្រី Park Mi Hyung ប្រធានស្ថានបេសកកម្មនៃអង្គការទេសន្តរ ប្រវេសន៍អន្តរជាតិ (IOM) - ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “យើងគួរតែបំពាក់ចំណេះដឹង បំណិន និងពង្រឹងស្មារតីសាមគ្គីភាពក្នុងការ ប្រយុទ្ធនេះ។ លុះត្រាតែត្រូវបានបំពាក់យ៉ាងពេញលេញ ទើបយើងអាចជួយមនុស្ស គ្រប់គ្នាបាន ពីនោះឆ្ពោះទៅរកអនាគតដែលមនុស្សគ្រប់គ្នាត្រូវបានការពារ ត្រូវបាន ផ្ដល់សិទ្ធិ ហើយកសាងអនាគតផ្ទាល់ខ្លួន ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពី ក្រោយឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ