វៀតណាមប្តេជ្ញាចិត្តស្នើអោយចិនត្រូវដកយន្តហោះចម្បាំងចេញពីប្រជុំកោះ Hoang Sa
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOV)_ក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម នា
រសៀលថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានជូនដំណឹងអំពីប្រតិកម្មរបស់វៀតណាម ចំពោះព័ត៌
មានថា៖ ចិនបានដាក់ពង្រាយយន្តហោះចម្បាំងចំនួន១៦គ្រឿងនៅប្រជុំកោះ Hoang Sa ៖
“ ជាថ្មីម្តង់ទៀត យើងខ្ញុំសូមអះអាងអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះ
ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ការដែលចិនបញ្ជូនយន្តហោះចម្បាំងទៅ
កាន់ប្រជុំកោះ Hoang Sa របស់វៀតណាមជាសកម្មភាពរំលោភអធិបតេយ្យភាពដ៏ធ្ងន់
ធ្ងររបស់វៀតណាម គំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព និងស្ថិរភាពនៅក្នុងតំ
បន់។ វៀតណាមប្រឆាំងជាដាច់ខាត និងស្នើអោយចិនត្រូវបញ្ចប់សកម្មភាពរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa បញ្ជូនយន្តហោះ
ចម្បាំងចេញពីតំបន់នេះ។ ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ
សហប្រជាជាតិ និងជាប្រទេសដើរតួនាទីសំខាន់ក្នុងតំបន់ ចិនត្រូវមានការទទួលខុស
ត្រូវក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ជា
ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២៕”