វៀតណាមប្តេជ្ញាចិត្តអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហសតវត្ស

នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយនាយិការជាតិនៃកម្មវិធី អភិវឌ្ឍន៍ អ.ស.ប.  
(UNDP) ប្រចាំនៅវៀតណាម សោកស្រី Louise Chamberlain ក្នុងជំនួប  អនុប្រធានរដ្ឋសភា
Nguyen Thi Kim Ngan បានសម្តែងអំណរគុណចំពោះ ការជួយឧបត្ថម្ភរបស់ UNDP លៃទុក
វៀតណាម ក្នុងការកសាងច្បាប់ការធ្វើកែទំរង់ រដ្ឋបាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
។ល។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា៖ គឺសម្មាជិកមានការ
ទទួលសុខត្រូវរបស់សហគមន៍អន្តរជាតិវៀតណាមប្តេជ្ញាចិត្តអនុវត្តបណ្ដាគោលដៅ
អភិវឌ្ឍន៍សហសតវត្ស ដូច្នេះ ត្រូវការជំនួយឧត្ថម្ភរបស់សហគមន៍អន្តរជាតិពិសេសគឺ
ស្ថាប័ននានារបស់អ.ស.ប.។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan ជឿជាក់ថា៖ ក្នុង
ឋានៈថ្មី លោកស្រី Louise Chamberlain នឹងមានការរួមវិភាគទានជាក់ស្តែងឲ្យទំនាក់តំនង
រវាង អ.ស.ប.និង វៀតណាម តទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ