វៀតណាមប្តេជ្ញាជំរុញការចូលរួមរបស់ស្ត្រី និងកុមារីក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាសកល
(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៧ ខែមីនានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៦៧ នៃគណៈកម្មការស្ថានភាពស្ត្រី ដែលជាទីភ្នាក់ងារមួយនៅក្រោមវិវាទក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិដោយប្រធានបទ "តួនាទីនៃការផ្លាស់ប្តូរច្នៃប្រឌិត ការផ្លាស់ប្តូរបច្ចេកវិទ្យា និងតួនាទីនៃការអប់រំក្នុងយុគសម័យឌីជីថល ដើម្បីសម្រេចបានសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី”។ សម័យប្រជុំបានទាក់ទាញតំណាងអង្គការជាតិ និងអន្តរជាតិចំនួន ២០១ នាក់។
ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (ប្រភព៖ TTXVN |
ថ្លែងមតិក្នុងសម័យប្រជុំ ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមប្តេជ្ញាជំរុញការចូលរួមរបស់ស្ត្រី និងកុមារីក្នុងដំណើរការផ្លាស់ប្តូរឌីជីថលពិភពលោក។ តំណាងវៀតណាមបានចែករំលែកបទពិសោធន៍មួយចំនួនដូចជា៖ ចាំបាច់ត្រូវបន្តលុបបំបាត់របាំងរើសអើងយេនឌ័រក្នុងបញ្ហាការណែនាំអំពីអាជីព ការអប់រំ និងបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រធម្មជាតិ។ ការបង្រួមគម្លាតយេនឌ័រនៅក្នុងបញ្ហាឌីជីថល; ធានាថាស្ត្រី និងកុមារី រីករាយនឹងផ្លែផ្កានៃវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បង្កើនសិទ្ធិអំណាចដល់ស្ត្រី និងកុមារី ដោយបំពាក់ឱ្យពួកគេនូវចំណេះដឹង និងជំនាញក្នុងការស្វែងរកការងារធ្វើក្នុងយុគសម័យឌីជីថល៕