វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញនិងការពារសិទ្ធិស៊ីវិលនិងនយោបាយ

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១១និង១២ ខែមីនា នៅទីក្រុងហ្សឺណែវ (ស្វីស) គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ជាតិលើកទី ៣ របស់វៀតណាម ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិអំពីសិទ្ធិស៊ីវិលនិងនយោ បាយ (អនុសញ្ញា ICCPR)។ ចូលរួមក្នុងសម័យប្រជុំនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Nguyen Khanh Ngoc ។
វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញនិងការពារសិទ្ធិស៊ីវិលនិងនយោបាយ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Nguyen Khanh Ngoc (រូបថតៈ TTXVN)

ការចូលរួមក្នុងសម័យប្រជុំនេះរបស់គណៈកម្មាធិការសិទ្ធិមនុស្ស គឺបង្ហាញពីភាពត្រឹមត្រូវរបស់វៀតណាមក្នុងការបំពេញកាតព្វកិច្ចរាយការណ៍អំពីស្ថានភាពអនុវត្តរាល់ការសន្យាអន្តរជាតិ។ កិច្ចសន្ទនានៅឯកិច្ចប្រជុំនេះក៏អាចជួយដល់គណៈកម្មការនិងប្រ ទេសនានា ឃើញច្បាស់នូវផ្ទាំងទស្សនីយភាពដ៏វិជ្ជមាននិងនិន្នាការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងកិច្ចការពារនិងជំរុញសិទិ្ធមនុស្ស។

ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមនៅខាងក្រៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តី លោក Nguyen Khanh Ngoc បានមានប្រសាសន៍ថាចាប់តាំងពីវៀតណាមបានបញ្ជូនរបាយការណ៍ជាតិលើកទី ២ ស្តីពីការអនុវត្តអនុសញ្ញា ICCPR ក្នុងឆ្នាំ ២០០២ មក  វៀតណាមទទួលបានសមិទ្ធិជាច្រើនគួរឲ្យកត់ សម្គាល់ ក្នុងកិច្ចការពារនិងលើកកម្ពស់សិទ្ធិមនុស្សនិងសិទិ្ធពលរដ្ឋ ក្នុងនោះមានទាំងសិទ្ធិស៊ីវិលនិងនយោបាយ។

ធ្វើការវាយតំលៃអំពីលទ្ធផលនៃកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ នូវរបាយការណ៍ជាតិលើកទី៣របស់វៀតណាម ដែលទើបនឹងបានប្រព្រឹត្តទៅនៅគណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អនុរដ្ឋមន្រ្តីលោក Nguyen Khanh Ngoc បានលើកឡើងថា វៀតណាមបានចូលរួមដោយស្មារតីទទួលខុសត្រូវ ស្ថាបនា មានសុឆន្ទៈនិងមានភាពស្មោះត្រង់ផងដែរ។ ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចែករំ លែកនូវព័ត៌មានជាក់លាក់ជាច្រើន ក្នុងកិច្ចការពារនិងពង្រីកសិទ្ធិស៊ីវិលនិងនយោ បាយនៅវៀតណាមក្នុងរយៈពេលកន្លងមក ហើយក៏បានផ្តល់ព័ត៌មានជាក់លាក់បន្ថែមទៀត ដើម្បីសមាជិកគណៈកម្មាធិការសិទិ្ធមនុស្សអាចយល់ច្បាស់អំពីការអនុវត្តន៍អនុសញ្ញា ICCPR នៅវៀតណាម។

គណៈកម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមនិងកិច្ចពិភាក្សារបស់គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំ។ សមាជិកគណៈ កម្មាធិការសិទិ្ធមនុស្ស ក៏បានកត់សម្គាល់ នូវលទ្ធផលគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងការអនុវត្តអនុសញ្ញា ICCPR ព្រមទាំងជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួននិងរាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនោះ វៀតណាមនឹងបន្តការពារនិង ពង្រីកកានតែល្អជាងសិទិ្ធមនុស្សនិងសិទ្ធិពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ