វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម

(VOVWORLD) - វៀតណាមបានខិតខំជំរុញរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ  ជំរុញការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើការទទួលយកសិទ្ធិមនុស្ស ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់។ 
វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម - ảnh 1ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវថ្លែងមតិក្នុងពិធី  (រូបថត៖TTXVN)

នាថ្ងៃទី ១៤ ខែកញ្ញា បេសកកម្មចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងហ្សឺណែវ (ស្វីស) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម និងរយៈពេល ៤៥ ឆ្នាំ ដែលវៀតណាមចូលរួមជាមួយអង្គការសហប្រជាជាតិ។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែលើកកម្ពស់និងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ  ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម សកល។ ក្នុងអំឡុងពេលអាណត្តិរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានខិតខំជំរុញរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ  ជំរុញការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើការទទួលយកសិទ្ធិមនុស្ស ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ សហប្រជាជាតិ និងអង្គការនានាក្នុងតំបន់។ លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកថា ពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន និងបញ្ហាប្រឈមជាសសកល ប៉ុន្តែវៀតណាមជឿជាក់ថា ដោយមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាល់ការសាកល្បងដែលកំពុងប្រឈម អាចប្រែក្លាយទៅជាឱកាសសម្រាប់ការអភិវឌ្ឍ។ វៀតណាមត្រៀមជាស្រេច រួមចំណែកជាច្រើនថែមទៀតក្នុងការងាររបស់អ.ស.ប និងកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣- ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ