វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ ខែសីហា បានប្រារព្ធកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ  ដើម្បីផ្ទៀងស្តាប់របាយការណ៍លើកទី ១១ របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិស្តីពីគ្រោះអាសន្នភេរវកម្មពីអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រវត្ត (IS)  ដែលគំរាមកំហែងលើសន្តិភាពនិងសន្តិសុខអន្តរជាតិ។
វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមថ្កោលទោស លិទ្ធិភេរវសកម្មគ្រប់រូបភាព និងស្នើឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំ លែក ព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន ត្រួតពិនិត្យហានិភ័យនៃការវាយប្រហារនិងផ្តល់ហិរញ្ញវត្ថុ សម្រាប់ភេរវកម្ម ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយការគំរាមកំហែងភេរវកម្ម លុបបំបាត់ការបង្កលក្ខខណ្ឌអំណោយផលសម្រាប់អំពើភេរវកម្ម បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយជំលោះ និងកសាងបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពនិងយុត្តិធម៌ ជាពិសេស មានភាពធន់ទ្រាំទៅនឹងហានិភ័យនៃអំពើហឹង្សាជ្រុលនិយមនិងភេរវកម្ម។ យ៉ាងណាមិញ វៀត ណាម ប្តេជ្ញា ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋានគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ