វៀតណាមប្តេជ្ញារក្សារឹងមាំគោលដៅទទួលបានកំណើន៦,៧%
(VOVWORLD) -នាថ្ងៃទី៦មិថុនា រដ្ឋសភាវៀតណាមបានចំណាយរយៈពេល១ថ្ងៃសំដៅពិភាក្សាលើ ការវាយតម្លៃនិងបំពេញបន្ថែមនូវលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការរដ្ឋឆ្នាំ២០១៦; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការ រដ្ឋពាក់កណ្តាលឆ្នាំ២០១៧។
សមាជិកសភា លោក Phung Duc Tien មណ្ឌល Ha Nam (រូបថតៈVăn Bình )
|
នៅទីនេះ សមាជិក សមាជិកាសភាបានវាយតម្លៃខ្ពស់ចំ ពោះការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល ប៉ុន្តែអង្គប្រជុំក៏បានសម្តែងនូវការ ព្រួយបារម្ភនិងស្នើឲ្យបំភ្លឺច្បាស់អំពីបញ្ហាម៉ាក្រូសេដ្ឋកិច្ចមួយចំនួន។ ទន្ទឹមជាមួយគ្នា នោះ សមាជិក សមាជិកាសភាច្រើនរូបបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្ម ជា ពិសេសគឺឧស្សាហកម្មកែច្នៃ។ សមាជិកសភា លោក Phung Duc Tien មណ្ឌល Ha Nam បានចាត់ទុកថា៖
“ត្រូវវាយតម្លៃត្រឹមត្រូវអំពីការថយចុះរបស់ផ្នែកឧស្សាហកម្មកែច្នៃ ហើយដាក់ ចេញដំណោះស្រាយសមស្របដើម្បីជម្រុញការអភិវឌ្ឍន៍។ ជម្រុញសមត្ថភាពកែច្នៃ និងប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសនានា។ ជាពិសេសគឺសហគ្រាសមាន បច្ចេកទេសខ្ពស់ អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់និងកែលំអបរិ យាកាសធ្វើអាជីវកម្មដើម្បីជម្រុញសហគ្រាស FDI វិនិយោគលើ ការផ្ទេប្តូរបច្ចេក ទេស កែច្នៃនៅវៀតណាម”៕