(VOVWORLD) - ថ្ងៃទី ២៩ ខែធ្នូ ជាថ្ងៃទី ២៨ ជាប់ៗគ្នា វៀតណាមមិនបានកត់ត្រាករណីឆ្លងក្នុងសហគមន៍។
ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ២៨ ដល់ម៉ោង ១៨ ថ្ងៃទី ២៩ ខែធ្នូ វៀតណាមបានកត់ត្រានូវករណីឆ្លងកូវីដ ១៩ ចំនួន ៣ ករណីទៀត ក្នុងនោះមាន ២ ករណី ឆ្លងចូលប្រទេសដោយខុសច្បាប់។ ហេតុដូច្នេះ វៀតណាមបច្ចុប្បន្នមានអ្នកជំងឺចំនួន ១,៤៥៤ នាក់។ ថ្ងៃទី ២៩ ខែធ្នូ ជាថ្ងៃទី ២៨ ជាប់ៗគ្នា វៀតណាមមិនបានកត់ត្រាករណីឆ្លងក្នុងសហគមន៍។
នៅថ្ងៃដដែល អ្នកជំងឺ ១ នាក់ទៀតត្រូវបានប្រកាសជាសះស្បើយ។ ដូច្នេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ១,៣១៩ នាក់៕