វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជិត ១៣.០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ

(VOVWORLD) - ដូច្នេះគិតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១.២១០.៣៤០ករណី។ 

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ២៧ វិច្ឆិកា ដល់ម៉ោង ១៦:០០ ថ្ងៃទី ២៨ ខែវិច្ឆិកា ប្រព័ន្ធជាតិគ្រប់គ្រងករណីកូវីដ-១៩ បានកត់ត្រាការឆ្លងថ្មីកូវីដ ១៩ ចំនួន ១២.៩៣៦ ករណី ក្នុងនោះ ៨ នាក់ត្រូវបាននាំចូល និង ១២.៩២៨ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស (ថយចុះចំនួន ១២០ ករណីបើប្រៀបធៀបនឹងថ្ងៃមុននេះ) នៅតាមខេត្ត ក្រុងចំនួន ៥៧ (ក្នុងនោះ ៧.១០០ ករណីក្នុងសហគមន៍)។

ដូច្នេះគិតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១.២១០.៣៤០ករណី។ ថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) អ្នកជំងឺ ១.៧២១ នាក់ត្រូវបានប្រកាសថាបានជាសះស្បើយ។ ក្នុងអំឡុងពេលថ្ងៃនេះមានអ្នកស្លាប់ចំនួន ១៩០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ