វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យដោយសារការប្តេជ្ញាចាត់វិធានការយ៉ាងឆាប់រហ័ស

(VOVWORLD) -  វិទ្យាស្ថាន Konrad Adenauer Stiftung (KAS) នៃប្រទេសអាល្លឺ ម៉ង់ នៅថ្ងៃទី ៨ ខែមេសា មានបទវិភាគដោយវាយតម្លៃខ្ពស់ចំពោះលទ្ធភាពគ្រប់គ្រងការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 របស់វៀតណាម ដែលកំណត់ថា “គន្លឹះសំខាន់ស្ថិតនៅក្នុងការចាត់វិធានការយ៉ាងឆាប់រហ័សនិងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល អាជ្ញាធរនិងប្រជាជនវៀតណាមទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យដោយសារការប្តេជ្ញាចាត់វិធានការយ៉ាងឆាប់រហ័ស - ảnh 1 រូបថតៈ TTXVN

យោងតាមការវិភាគរបស់អ្នកនិពន្ធ Peter Girke ប្រធានការិយាល័យតំណាងវិទ្យាស្ថាន KAS ប្រចាំនៅវៀត ណាមថា មានកត្តាជាច្រើនដែលអ្នកឆ្លង COVID-19 នៅវៀតណាម អាចរក្សាបាននៅកម្រិតទាប។ កត្តាសំខាន់ទីមួយគឺស្ថិតនៅក្នុងសេចក្តីសម្រេចចិត្តចាត់វិធានការយ៉ាងឆាប់រហ័សនិងមានការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល។  ជាក់ស្តែងគឺ នៅដំណាក់កាលដំបូងនៃការផ្ទះជំងឺរាតត្បាត វៀតណាមបានបិទសាលារៀន ដែលដំបូងឡើយនៅតាមទីក្រុងធំៗ បន្ទាប់មកតាមទម្រង់ទូទាំងប្រទេស។  បន្តទៅទៀត សាកលវិទ្យាល័យនិងព្រឹត្តិការណ៍នានាក៏ត្រូវបានពន្យារពេលផងដែរ។ ក្រៅពីនោះ ខាងយោធាក៏ត្រូវបានប្រមូលផ្តុំដើម្បីជួយឧបត្ថម្ភប្រព័ន្ធសុខាភិបាលផងដែរ។

ទន្ទឹមជាមួយគ្នានេះ នៅដើមខែមីនា វៀតណាមបានផ្អាកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសអឺរ៉ុប ហើយចាប់ពីថ្ងៃទី ២១ ខែមីនា អ្នកដំណើរទាំងអស់ដែលហោះហើរចូលមកវៀតណាម ត្រូវបាននាំទៅតំបន់សម្រាប់ដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។ ខណៈពេលដែល ករណីឆ្លងថ្មីៗ ភាគច្រើនជាអ្នកដែលត្រឡប់មកពីបរទេសវិញនោះ វៀតណាមបានពង្រឹងបទប្បញ្ញត្តិប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ ដូចជា ហាមឃាត់ការប្រមូលផ្តុំមនុស្សជាង ១០ នាក់ឡើងទៅ ពាក់ម៉ាសនៅពេលដើរតាមផ្លូវ និងផាកពិន័យអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺរាតត្បាត ក៏ដូចជា មិនចាកចេញទៅខាងក្រៅប្រសិនបើគ្មានការងារចាំបាច់។ ថ្វីត្បិតតែ តម្រូវឲ្យបិទភោជនីយដ្ឋាន តំបន់កំសាន្ត កីឡា ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសវៀតណាមមិនបានដាក់បំរាមគោចរនៅឡើយ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ