វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជាង២០២លានដូស

(VOVWORLD) - មកទល់នឹងពេលនេះ មានខេត្តក្រុងចំនួន ៥៧/៦៣ ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី២លើសពី ៩០%។
គិតចាប់ពីម៉ោង ៤ រសៀល ថ្ងៃទី ២១ ដល់ម៉ោង ៤ រសៀល ថ្ងៃទី ២២ ខែមីនា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៣០.៧៣៥ ករណី ដែលក្នុងនោះ ករណីនាំចូលមានចំនួន៤ករណី។ គិតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨.៣៣៨.៩១៤ករណី។
នៅថ្ងៃដដែលនោះ អ្នកជំងឺបន្ថែម ១៨៦.១៣៧ នាក់ត្រូវបានប្រកាសបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបដល់ជាង៤,៤លាននាក់ ។ ថ្ងៃនេះក៏បានកត់ត្រាករណីស្លាប់ចំនួន ៦៥ នាក់ផងដែរ។
គិតត្រឹមរសៀលថ្ងៃទី២២ ខែមីនា វៀតណាមបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ២០២ លានដូស។ មកទល់នឹងពេលនេះ មានខេត្តក្រុងចំនួន ៥៧/៦៣ ដែលមានអត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី២លើសពី ៩០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ