វៀតណាមបានចាក់វ៉ាក់សាំងកូវីដ ១៩ ជិត ១៦ លានដូស សម្រាប់កុមារអាយុពី១២ដល់១៧ ឆ្នាំ

(VOVWORLD) - នៅថ្ងៃទី ២៦ ខែមករា ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ២០.៥៤០ នាក់ដែលត្រូវបានប្រកាសថាជាសះស្បើយ។ 

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ២៥ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី ២៦ ខែមករា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងថ្មី កូវីដ ១៩ ចំនួន ១៥.៩៥៤ នាក់ ដែលក្នុងនោះ ៦៩ ករណីត្រូវបាននាំចូលនិង ១៥.៨៨៥ ករណីត្រូវបានកត់ត្រាក្នុងស្រុកនៅតាមខេត្តនិងក្រុងចំនួន ៦១/៦៣។ ដូច្នេះ វៀតណាមបច្ចុប្បន្នមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២.១៨៧.៤៨១ ករណី។

នៅថ្ងៃទី ២៦ ខែមករា ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ២០.៥៤០ នាក់ដែលត្រូវបានប្រកាសថាជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.៩២៤.៦០៩នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ១៥៥ នាក់។

ក្រសួងសុខាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបដែលវៀតណាមបានទទួលមានជាង ២១១,៩ លានដូស។ គិតត្រឹមរសៀលថ្ងៃទី ២៦ ខែមករា ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងចំនួនជិត ១៧៩ លានដូស។ ក្នុងនោះ ខេត្ត ក្រុងចំនួន៤៩/៦៣ មានអត្រាគ្របដណ្តប់ដូសទីពីរគឺ ៩០%។ ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ដែលចាក់សម្រាប់កុមារពីអាយុ ១២ ដល់ ១៧ឆ្នាំ បានចំនួនជិត ១៦ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ