វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី៣

(VOVWORLD) - ចាប់ពីថ្ងៃទី ២-៣ ខែតុលា កិច្ចប្រជុំកំពូលនៃវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទីបី (ACD) បានប្រព្រឹត្តទៅនៅទីក្រុង Doha ប្រទេសកាតា។ អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោកស្រី Nguyen Minh Hang បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមសន្និសីទនិងធ្វើការនៅកាតា។

វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី៣ - ảnh 1កិច្ចប្រជុំកំពូលវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី៣ បានប្រព្រឹត្តទៅនៅទីក្រុងដូហា (ប្រទេសកាតា) ចាប់ពីថ្ងៃទី ២-៣ ខែតុលា ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកាតា QNA

ដោយមានប្រធានបទ “ការទូតកីឡា” កិច្ចប្រជុំកំពូល ACD លើកទី៣ បានអនុម័តសេចក្តីថ្លែងការរួម Doha ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការបន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងអនុវត្តផែនការសកម្មភាព ACD ដំណាក់កាល ២០២១ - ២០៣០ និងទស្សនវិស័យ ACD ២០៣០។ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានចាត់ទុកថា ACD ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើចំណុចសំខាន់ចំនួន ៥ នៃកិច្ចសហប្រតិបត្តិការ ក្នុងនោះមាន៖ ជំរុញពហុភាគីនិយម រួមជាមួយនឹងយន្តការ និងវេទិកាតំបន់។ ការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាព គាំទ្រប្រទេសក្នុងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបច្ចេកវិទ្យា ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី និងប្រភពថាមពល; ធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយនិរន្តរភាព; ការផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមសកល; លើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសផ្សេងៗគ្នា។ អនុរដ្ឋមន្ត្រីលោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្ម និងមានទទួលខុសត្រូវចំពោះសកម្មភាពរបស់អង្គការ និងយន្តការសហប្រតិបត្តិការលើពិភពលោក អន្តរតំបន់ និងតំបន់ ដើម្បីសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ