វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្មសេដ្ឋកិច្ចនៅអាហ្សង់ទីន
|
វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្មសេដ្ឋកិច្ចនៅអាហ្សង់ទីន (vnp) |
Vovworld-នាថ្ងៃទី២១ឧសភា វៀតណាមបានចូលរួមការសន្ទនាសមាហរណកម្ម
សេដ្ឋកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ(CEECI) នៅ
រដ្ឋធានី Buenos Aires អាហ្សង់ទីន។ ដំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅ
Buenos Aires បានឧទ្ទេសនាមទូទៅអំពីគោលនយោបាយសេដ្ឋកិច្ចបើកទ្វានិង
សមាហរណកម្មអន្តរជាតិរបស់វៀតណាមក៏ដូចជាអាទិភាពរបស់រដ្ឋាភិបាលវៀត
ណាមចំពោះអង្គភាពអាជីវកម្មបរទេសសំដៅទាក់ទាញវិនិយោគបំរើឲ្យការអភិវឌ្ឍន៍។
ឱកាសវិនិយោគចូលមកវៀតណាមសក្ដានុភាពបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ
អាហ្សង់ទីន។
ឯកអគ្គរដ្ឋទូត Felipe Frydman អតីតកម្មាភិបាលការទូតអាហ្សង់ទីនដែលធ្លាប់
បំពេញការងារនៅបណ្ដាប្រទេសអាស៊ី-អាក្នេយ៍ (អាស៊ាន) បានវាយតំលៃខ្ពស់រាល់
សមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាមក្នុងដំណើរការសមាហរណកម្មទន្ទឹមនឹងនោះលើក
ត្រដែតសក្ដានុភាពសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរបស់អាស៊ានផងដែរ៕