វៀតណាមបានចូលរួមផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី៣
|
វៀតណាមបានចូលរួមផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី៣ (VNP) |
Vovworld-នាថ្ងៃទី១២មិថុនា ផ្សារណាត់ចិន-អាស៊ីខាងត្បូងលើកទី៣និង
ផ្សារណាត់នាំចេញនាំចូល Kunming លើកទី២៣បានបើកនៅទីក្រុង Kunming ខេត្ត
Yunnan ចិន។ ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang
Trung Hai បានសង្កត់ធ្ងន់ថា ផ្សារណាត់ចិន-អាស៊ីខាងត្បូងមានអត្ថន័យសំខាន់ជា
ស្ពាន់ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដាប្រទេសក្នុង
ដំបន់។ ចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមក្នុងអំឡុង
១១ឆ្នាំជាបន្តបន្ទាប់និងវៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន
ក្នុងដំបន់សមាគមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍(អាស៊ាន)។
ផ្សារណាត់ចិន-អាស៊ីខាងត្បូងឆ្នាំនេះបានទាក់ទាញការចូលរួមរបស់អង្គភាព
អាជីវកម្មជាង៣ពាន់ដោយមានស្តង់ទំនិញជាង៦ពាន់មកពីប្រទេសនិងដំបន់ដែនដី
ចំនួន៣១ក្នុងដំបន់អាស៊ីខាងត្បូងនិងអាស៊ាន៕