វៀតណាមបានចូលរួមពិព័រណ៍ស្បៀងអាហារគុណភាពខ្ពស់អាស៊ីនៅសិង្ហបុរី

(VOVWORLD) -ពិព័រណ៍ស្បៀងអាហារគុណភាពខ្ពស់អាស៊ីឆ្នាំ ២០១៨ (SFFA 2018) បានបើក នៅប្រទេសសិង្ហបុរីនាថ្ងៃទី ១៧ ខែកក្កដា ដោយមានការចួលរួមរបស់សហគ្រាស ជិត ២០០ មកពី ប្រទេសនិងតំបន់ដែនដីចំនួន២០នៅលើពិភពលោក។សហគ្រាសមួយចំនួនដែលមានជំនាញខាងអង្ករកាហ្វេនិងគ្រឿងទេសេរបស់វៀតណាមបានចូលរួមតាំងបង្ហាញនិងផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅពិព័រណ៍នេះ។

វៀតណាមបានចូលរួមពិព័រណ៍ស្បៀងអាហារគុណភាពខ្ពស់អាស៊ីនៅសិង្ហបុរី - ảnh 1

វៀតណាមបានចូលរួមពិព័រណ៍ស្បៀងអាហារគុណភាពខ្ពស់អាស៊ីនៅសិង្ហបុរី

 អ្នកគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន Co May  (ដែលជំនាញខាងធ្វើអាជីវកម្ម ស្រូវអង្ករវៀតណាមប្រចាំនៅសិង្ហបុរី) លោក David Kwok បានឲ្យដឹងថាអង្ករ វៀតណាមមានលក្ខណៈពិសេសដូចជាគ្រាប់ស្អាតទន់និងក្លិនឈ្ងុយឆ្ងាញ់ ដែល ត្រូវបានអ្នកប្រើប្រាស់សឹង្ហបូរីទទួលស្វាគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាពេល ខាងមុខ ក្រុមហ៊ុន Co May  នឹងបន្តនាំអង្ករវៀតណាមមកតាំងបង្ហាញនៅ ពិព័រណ៍អន្ដរជាតិមួយចំនួនទៀតដើម្បីរួមចំណែកផ្សព្វផ្សាយពាណិជ្ជសញ្ញារួមទាំងពង្រីកទ្រង់ទ្រាយ និងចំណែកទីផ្សារអង្ករវៀតណាមនៅក្នុងតំបន់និងពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ