វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងជោគជ័យនៃមហោស្រពអាស៊ាននៅអាហ្វ្រិកខាងត្បូង

(VOVWORLD) - នាថ្ងៃទី ២៩ ខែមិថុនា គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុង Pretoria (APC) បានរៀបចំពិធីបុណ្យវប្បធម៌និងការធ្វើម្ហូបអាហារ នៃមហោស្រពអាស៊ាន ឆ្នាំ ២០១៩។

នេះជាលើកទី ១ ហើយដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានី Rretoria  នៃអាហ្វ្រិកខាងត្បូង តាមរយៈនោះ បានទាក់ទាញប្រជាជនក្នុងស្រុករាប់ពាន់នាក់ឱ្យចូលរួមផងដែរ។

ចូលរួមក្នុងមហោស្រពអាស៊ាន សមាជិកអាស៊ាននីមួយៗនៅ Pretoria សុទ្ធតែនាំមកនូវវប្បធម៌អរូបី ផលិតផលប្រចាំតំបន់ក៏ដូចជាម្ហូបអាហារពិសេសបំផុតរបស់ប្រទេស ខ្លួន ។ ក្រៅពីការសម្តែងវប្បធម៌និងការធ្វើម្ហូបអាហារមក ប្រទេសជាសមាជិកនីមួយៗបានរៀបចំកន្លែងសម្រាប់តាំងបង្ហាញអំពីប្រវត្តិសាស្រ្ត ទឹកដី មនុស្សនិងទេសចរណ៍ក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគ។

លំហតាំងបង្ហាញផលិតផលវប្បធម៌និងទេសចរណ៍របស់វៀតណាមបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងលោក  Vu Van Dung បានឲ្យដឹងថា គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មចំពោះជោគជ័យរួមនៃមហោស្រពអាស៊ានលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ