វៀតណាមបានចូលរួមវេទិការច្បាប់អន្តរជាតិSt Petersburg
|
វៀតណាមបានចូលរួមវេទិការច្បាប់អន្តរជាតិSt Petersburg (VOV) |
Vovworld-នារសៀលថ្ងៃទី២៧ឧសភានៅក្រុង St Petersburg សហព័ន្ធរុស្ស៊ី
បានប្រព្រឹត្តទៅពិធីបើកវេទិការច្បាប់អន្តរជាតិប្រចាំឆ្នាំលើកទី៥ដោយប្រធានបទ
បេសកកម្មច្បាប់ក្នុងសករាជ្យផ្លាស់ប្តូរថ្មី។ ចូលរួមវេទិការក្នុងអំឡុង៤ថ្ងៃនេះមាន
តំណាងប្រមាណ៣៤០០នាក់ជាថ្នាក់ដឹកនាំផ្នែកជំនាញការជួរមុខអំពីសេដ្ឋកិច្ច
ច្បាប់ទំនាក់ទំនងអន្តរជាតិនៃប្រទេសចំនួន៨៤លើពិភពលោក។ តុលាការប្រជាជនកំពូលវៀតណាមដឹកនាំដោយចៅក្រមរង Tong Anh Hao និងគណៈប្រតិភូក្រសួង
យុត្តិធម៍វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Khanh Ngoc។
ក្នុងកាលៈទេសៈវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) ជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនោះ នៅខាងក្រៅវេទិការនេះ អនុរដ្ឋមន្ត្រី
ក្រសួងយុត្តិធម៍លោក Nguyen Khanh Ngoc និងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍រុស្ស៊ីលោក
Maksim Travnhikov បានពិភាគ្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកយុត្តិធម៍
នៃប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យបណ្ដុះបណ្ដាល។
វេទិការច្បាប់អន្តរជាតិSt Petersburg ប្រចាំឆ្នាំជាព្រឹត្តិការណ៍មួយក្នុងចំណោម
ព្រឹត្តិការណ៍ច្បាប់ជួរមុខលើពិភពលោក។ ឆ្នាំនេះវេទិការមានប្រធានបទពិភាគ្សា
សំខាន់ចំនួន៧រួមមាន៖ ច្បាប់អន្តរជាតិនីតិកម្មច្បាប់យុត្តិធម៍ ទម្លាប់អង្គភាពអាជីវកម្ម
ពាណិជ្ជកម្មអន្តរជាតិជាដើម៕