វៀតណាមបានចូលរួមវេទិការពាណិជ្ជកម្មក្រៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនៅម៉ែកស៊ីក
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉េកស៊ីក Le Linh Lan (VNP) |
Vovworld-នាពេលកន្លងទៅនៅរដ្ឋ Queretaro ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅម៉េកស៊ីក Le Linh Lan រួមជាមួយដំណាងប្រទេសឥណ្ឌា ចិនអូស្ត្រាលីជាដើម
ចូលរួមវេទិការពាណិជ្ជកម្មក្រៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនិងជួបប្រាស្រ័យជាមួយ
អង្គភាពអាជីវកម្មនៃប្រទេសម្ចាស់ផ្ទះ។នៅវេទិការលើកនេះឯកអគ្គរដ្ឋទូត Le Linh
Lan បានអានបទអន្តរាគមន៍ដោយប្រធានបទដំបន់ភាវូបនីយកម្មទីផ្សារកត្តា
អភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិ ក្នុងនោះសង្កត់ធ្ងន់ថា ប្លុកសេដ្ឋកិច្ចចំនួន២ដែលទាក់
ទិនដល់វៀតណាមគឺសមាគមបណ្ដាប្រជាជាតិងាស៊ី-អាគ្នេយ៍ (អាស៊ាន)និងកិច្ច
ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ឯកអគ្គរដ្ឋទូត Le Linh Lan បានឲ្យដឹងថា
ប្រសិនបើបានចុះហត្ថលេខានោះ កិច្ចព្រមព្រៀង TPP នឹងបង្កើតដំបន់ពាណិជ្ជកម្ម
ធំបំផុតលើពិភពលោកដោយមានចំនួនប្រជាជន៨០០លាននាក់។ ហេតុនេះហើយ
TPP ត្រូវបានសង្ឃឹមនាំមកឱកាសដ៏ធំធេងសំរាប់វៀតណាម តភ្ជាប់ខឿនសេដ្ឋកិច្ច
វៀតណាមជាមួយម៉េចស៊ីកនិងប្រទេសសមាជិកផ្សេងៗ៕