វៀតណាមបានចូលរួមវេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ។
(VOV) /  
|
វៀតណាមបានចូលរួមវេទិការសមុទ្រអាស៊ាននិងវេទិការសមុទ្រអាស៊ានបើកទូលាយ។ |
VOV-វេទិការសមុទ្រអាស៊ាន (AMF) លើកទី៣និងវេទិការសមុទ្រអាស៊ាន
បើកទូលាយ (EAMF) លើកទី១បានរៀបចំនៅក្រុងម៉ានីល-ហ្វីលីពីនចាប់ពីថ្ងៃ
ទី៣ដល់ថ្ងៃទី៥តុលាឆ្នាំ២០១២។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធាន SOM អាស៊ានវៀតណាម Pham Quang
Vinh បានចូលរួមវេទិការ។ ថ្លែងមតិនៅបណ្ដាសន្និសីទ អនុរដ្ឋមន្ត្រី Pham Quang
Vinh បានរាយការណ៍គោលជំហរជាតិរបស់វៀតណាមអំពីការបង្កើនកិច្ច
សហប្រតិបត្តិការដំបន់លើវិស័យសមុទ្រ លើមូលដ្ឋានច្បាប់អន្តរជាតិនិង
អនុសញ្ញាច្បាប់សមុទ្រ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗនិងដំបន់
ទាំងមូល សង្កត់ធ្ងន់ទៅលើការជំរុញកសាងទំនុកទុកចិត្តសហប្រតិបត្តិការ ធានាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍ដោះស្រាយជំលោះដោយ សន្តិវិធីគោរពច្បាប់អន្តរជាតិ អនុសញ្ញាច្បាប់សមុទ្រ (UNCLOS) សន្ធិសញ្ញា ជិតស្និទ្ធនិងសហប្រតិបត្តិការនៅអាស៊ី-អាគ្នេយ៍ (TAC) ក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (DOC) ទទួលបានយ៉ាងចាប់រហ័សក្រមសិលធម៍
នៅសមុទ្រខាងកើត (COC)៕
-VOV