វៀតណាមបានឈ្នះពានរង្វាន់ជាច្រើនក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ (ATF ) នៅប្រទេសឡាវ កាលពីយប់ថ្ងៃទី ២៦ ខែមករា នៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តិទៅពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៤ ។
ពានរង្វាន់ទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកតម្កើងមូលដ្ឋាននិងអង្គភាពដែលមានផលិតផល និងសេវាកម្មទេសចរណ៍គុណភាពខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះគឺជាឱកាសមួយសម្រាប់ធុរកិច្ចទេសចរណ៍ និងអង្គការទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ពាណិជ្ជសញ្ញាទេសចរណ៍ជាតិ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung ប្រគល់រង្វាន់ដល់តំណាងអង្គភាពវៀតណាមដែលទទួលពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៤។ រូបថត៖ TTXVN |
នៅក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ វៀតណាមមានអង្គភាពចំនួន ២៥ដែលបានទទួលពានរង្វាន់ក្នុងវិញ្ញាសារចំនួន ៦ រួមមាន៖ ពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន; ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន; ពានរង្វាន់ MICE អាស៊ានសម្រាប់បន្ទប់ប្រជុំ; ពានរង្វាន់ MICE អាស៊ានសម្រាប់កន្លែងតាំងពិព័រណ៍; ពានរង្វាន់ MICE អាស៊ាន សម្រាប់កន្លែងរៀបចំព្រឹត្តិការណ៍ និងពានរង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន ក្នុងប្រធានបទទេសចរណ៍ភោជនាហារ។
ATF ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៧ ខែមករា នៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ ក្រោមប្រធានបទ "ទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវ - ដើម្បីអនាគតអាស៊ានប្រកបដោយនិរន្តរភាព"៕