វៀតណាមបន្តចេញផ្សាយគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ
(VOV)_វៀតណាមបន្តចេញផ្សាយគោលនយោបាយមួយចំនួនដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្មឧបត្ថម្ភ។ នេះគឺជាការអះអាgរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជ
កម្ម វៀតណាម លោក Vu Huy Hoang ក្នុងនាទី ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី
៥ តុលា។ តាមរដ្ឋមន្ត្រី Vu Huy Hoang ថា៖ ការផលិតឧបករណ៍ គ្រឿងបន្លាស់ត្រូវ
បំ ពេញតម្រូវការជាច្រើន ដូចជា៖ គុណភាព ការនាំចេញ…ជាដើម។ កម្លាំងរបស់
បណ្ដា អង្គភាពអាជីវកម្មឧបត្ថម្ភនៅអន់ខ្សោយ ដូច្នេះ ប្រសិនបើគ្មានការជំរុញ ជួយឧបត្ថម្ភផ្ទាល់ពីការចំណាយ គឺគេពិបាកអនុវត្តបានបណ្ដាការផ្តួចផ្តើមគំនិត ក្នុងការលើកទឹកចិត្តអង្គភាពអាជីវកម្មអភិវឌ្ឍន៍វិស័យឧស្សាហកម្មឧបត្ថម្ភ។ រដ្ឋ
មន្ត្រី Vu Huy Hoang បានអះអាងថា៖
“ នាពេលកន្លងទៅ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើរក្រសួងឧស្សាហ-ពាណិជ្ជកម្ម រួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ពិនិត្យមើលឡើងវិញសេចក្ដីសម្រេចិត្តលេខ១២ និងកសាងជាអនុក្រិត្យមួយ។ ហើយពីនោះ បច្ចុប្បន កម្មរាល់ខ្លឹមសារថ្មី ដែលនៅមានកំហិត ក្នុងស្ថានភាពជាក់ស្ដែង។ នាបច្ចុប្បន្ន ក្រសួងឧស្សាហ ពាណិជ្ជកម្មបានយកមតិដ៏ទូលំទូលាយ និងរៀបចំសិក្ខាសាលា ដោយស្មារតី រដ្ឋាភិបាលនឹងបន្តចេញផ្សាយយន្តការ គោលនយោបាយពិសេស ដោយឡែកសំរាប់វិស័យឧស្សាហកម្មឧបត្ថម្ភ ដូចជា៖ កម្មវិធីជាតិអង្គភាពអាជីវ
កម្មឧបត្ថម្ភ បង្កើតមូលនិធិជយយឧបត្ថម្ភអង្គភាពអាជីវកម្ម…ជាដើម។”
|
រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជ កម្ម វៀតណាម លោក Vu Huy Hoang |
ក្នុងសភាពការណ៍ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបានបង្កើតឡើងនាដើម
ឆ្នាំ២០១៥ រដ្ឋមន្ត្រី Vu Huy Hoang បានអះអាងថា៖ការបើកទូលាយទីផ្សារ មិន ត្រឹមតែថាបណ្ដាប្រទេសមានឱកាសនាំទំនិញចូលវៀតណាមប៉ុណ្ណោះទេ ថែម ទាំងវៀតណាមមានឱកាសនាំទំនិញចេញទៅបរទេសទៀតផង៕