វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង
|
វៀតណាមបន្តចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធនិងយូរអង្វែង |
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida
នារសៀលថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
បានស្នើអោយភាគីទាំងពីរសកម្មសហប្រតិបត្តិការដើម្បីអនុវត្តកិច្ចព្រមព្រៀងនានា
ដែលបានចុះហត្ថលេខា ពិសេសាគឺការតភ្ជាប់ខឿនសេដ្ឋកិច្ចពីតំបន់ដល់មជ្ឈឹមរវាង
ប្រទេសទាំងពីរ ក៏ដូចជាបន្តផ្តល់ទុនឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA)នៅកំរិតខ្ពស់ចំពោះវៀតណាម ក្នុងឆ្នាំសារពើព័ន្ធ២០១៦។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីជប៉ុន
ជួយឧបត្ថម្ភក្នុងរយៈពេលយូរអង្វែងចំពោះវៀតណាម ក្នុងការទប់ទល់នឹងបំរ៉ែបំរូលអា
កាសធាតុ។ នាយករដ្ឋមន្ត្រី មានគោលបំណងថា៖ ជប៉ុនបន្តខំប្រឹងប្រែងដើម្បីគោល
ដៅរួមគឺធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះនៅ
សមុទ្រដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ
ប្រជាជាតិ ឆ្នាំ ១៩៨២។
រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានអះអាងនូវគោលជំ
ហររបស់ជប៉ុនចំពោះវៀតណាមគឺមិនប្រែប្រួលទេ ជានិច្ចកាលគោរពេទំនាក់ទំនង
ជាមួយវៀតណាម៕