វៀតណាមបន្តចរចាទិញវ៉ាក់សាំងបង្ការ Covid-19

(VOVWORLD) - តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀត ណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។ 
វៀតណាមបន្តចរចាទិញវ៉ាក់សាំងបង្ការ Covid-19 - ảnh 1ការស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 កំពុងក្លាយទៅជាអាទិភាពចម្បងរបស់បណ្ដាប្រទេស។
(រូបថត៖ IranPress)
តាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ក្រៅពីចំនួនវ៉ាក់សាំងបង្ការ Covid-19 ចំនួន៣០ លានដូសដែលវៀតណាមកក់ទិញពីក្រុមហ៊ុន Astra Zeneca និងចំនួន៣០លានដូសទៀតដែលជាជំនួយរបស់កម្មវិធី COVAX ផ្ដល់ជូនវៀតណាម ក្នុងឆ្នាំ២០២១នោះ វៀតណាមត្រូវការបរិមាណវ៉ាក់សាំងចំនួន ១៥០លានដូសបន្ថែម ទៀតក្នុងឆ្នាំនេះ ប្រសិនបើចង់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់។
ហេតុដូច្នេះ ក្នុងសប្ដាហ៍នេះភ្លាមៗ ក្រសួងសុខាភិបាលនឹងបន្តកិច្ចចរចាទិញ វ៉ាក់សាំង Covid-19 ជាមួយបណ្ដាក្រុមហ៊ុនរបស់រុស្ស៊ីនិងអាមេរិក។ តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀតណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។ ទន្ទឹមនឹងនោះ វៀតណាមក៏កំពុងជំរុញខ្លាំង នូវដំណើរការសាកល្បងវ៉ាក់សាំង ឆ្ពោះទៅការផលិតវ៉ាក់សាំងដោយខ្លួនឯង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ