វៀតណាមបន្តចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា

(VOVWORLD) - វៀតណាមបន្តចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា។.នេះជាលើកទី ២ ហើយដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអាណត្តិតែមួយ ដោយលើកទី ១ គឺនៅខែមករាឆ្នាំ ២០២០ ។
វៀតណាមបន្តចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា - ảnh 1ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមេសា វៀតណាមនឹងលើកកម្ពស់ប្រធានបទអាទិភាពចំនួន ៣ (រូបថត៖ VOV)

ទាក់ទងនឹងខ្លឹមសារដែលវៀតណាមនឹងផ្តល់អាទិភាពក្នុងការជំរុញក្នុងខែធ្វើជាប្រធានរបស់ខ្លួនលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ «ក្រៅពីបញ្ហាស្ថិតក្នុងកម្មវិធីចាប្រចាំខែមេសា វៀតណាមក៏បានជំរុញរៀបចំឡើងព្រឹត្តិការណ៍ចំនួន ៤ ដែលជាគំនិតផ្តួចផ្តើមដោយឡែកផងដែរ។ ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា។ នេះគឺជាការពិភាក្សាបើកចំហរស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិអង្គការក្នុងតំបន់និងអនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនានិងវិធានការកសាងទំនុកចិត្តដើម្បីទប់ស្កាត់ជម្លោះ។ ព្រឹត្តិការណ៍នោះនឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ព្រឹត្តិការណ៍សំខាន់ទី ២ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៨ ខែមេសា គឺការពិភាក្សាបើកចំហរអំពីបញ្ហាគ្រាប់បែកមីន។ សិក្ខាសាលានេះផ្តោតសំខាន់លើបញ្ហាប្រឈមនាបច្ចុប្បន្ននៃគ្រាប់បែកមីន និងផលវិបាកនៃសង្គ្រាមអតីតកាល ព្រមទាំងចាត់វិធានការថ្មី ជួយឲ្យសហគមន៍អន្តរជាតិអាចដោះស្រាយបញ្ហាគ្រាប់បែកមីនផងដែរ។ ប្រធានបទទី ៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា គឺជាកិច្ចពិភាក្សាបើកចំហអំពីវិធានការណ៍ ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ជនស៊ីវិលហើយនេះក៏ជាប្រធានបទដែលអន្តរជាតិផ្តោតការយកចិត្តទុកដាក់ផងដែរ។ ព្រឹត្តិការណ៍ចុងក្រោយដែលវៀតណាមគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាដោយប្រធានបទស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ