វៀតណាមបន្តចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុងចំនួន៤របស់ កម្ពុជាអំពីការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី

(VOVWORLD) - នៅពិធីនេះ គណៈកម្មការឯកទេសខេត្ត Kien Giang បានប្រគល់ថវិកាចំនួន៥២ ពាន់ដុល្លាអាមេរិកដល់គណៈកម្មការឯកទេសនៃខេត្តទាំង៤របស់កម្ពុជា ដើម្បីរៀបចំ សកម្មភាពឃោសនា ចលនាកងកម្លាំងនិងប្រជាជន ផ្គត់ផ្គង់ព័ត៌មានអំពីផ្នូរយុទ្ធជន ពលី ហើយចូលរួមសហការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

វៀតណាមបន្តចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុងចំនួន៤របស់ កម្ពុជាអំពីការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី - ảnh 1គណៈកម្មការឯកទេសខេត្ត Kien Giang ប្រគល់ថវិកាឧបត្ថម្ភដល់ខេត្តកោះកុង។ (រូបថត៖ VOV)
នាថ្ងៃទី២២ ខែធ្នូ នៅបង្គោលព្រំដែនលេខ៣១៤ នៅឃុំ My Duc ទីក្រុង Ha Tien គណៈកម្មការឯកទេសទទួលបន្ទុកភារកិច្ចរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីខេត្ត Kien Giang បានរៀបចំពិធីប្រគល់-ទទួលកំណត់ហេតុសហប្រតិបត្តិការដែលបានចុះហត្ថ លេខារវាងគណៈកម្មការឯកទេសខេត្ត Kien Giang ជាមួយគណៈកម្មការឯកទេសនៃ ខេត្តកំពត កែប កោះកុង និងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា អំពីការរុករក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីនៅក្នុងសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី២១ (រដូវប្រាំងឆ្នាំ២០២១-២០២២)។
នៅពិធីនេះ គណៈកម្មការឯកទេសខេត្ត Kien Giang បានប្រគល់ថវិកាចំនួន៥២ ពាន់ដុល្លាអាមេរិកដល់គណៈកម្មការឯកទេសនៃខេត្តទាំង៤របស់កម្ពុជា ដើម្បីរៀបចំ សកម្មភាពឃោសនា ចលនាកងកម្លាំងនិងប្រជាជន ផ្គត់ផ្គង់ព័ត៌មានអំពីផ្នូរយុទ្ធជន ពលី ហើយចូលរួមសហការរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីផងដែរ។
គួរជម្រាបថា ចាប់តាំងពីអនុវត្តន៍កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ វៀតណាម-កម្ពុជាមក ក្រុម K៩២ ខេត្ត Kien Giang បានរកឃើញ ប្រមូលបានអដ្ឋិធាតុ យុទ្ធជនពលីចំនួន២.០៦០នាក់ ដោយឡែកលើភូមិសាស្ត្រខេត្តកំពត បានរកឃើញ ប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួនជាង១៦៥០ នាក់។ លទ្ធផលនេះបានឆ្លើយតប នឹងបំណងប្រាថ្នារបស់គ្រួសារញាតិសន្ដានយុទ្ធជនពលី ហើយរួមចំណែកបំពេញការ ទទួលខុសត្រូវរបស់រដ្ឋ កងទ័ពនិងប្រជាជនវៀតណាមចំពោះយុទ្ធជននានាដែលបាន ពលីដើម្បីភារកិច្ចអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ