វៀតណាមបន្តជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នា
(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានប្រកាសអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមដល់អង្គទូត និងអង្គការអន្តរជាតិប្រចាំនៅវៀតណាម។
គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានប្រកាសអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ ក្រសួងការបរទេស) |
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានឲ្យដឹងថា មហាសន្និបាតបានកំណត់ទស្សនៈបញ្ជាណែនាំសំខាន់ៗចំនួន ៤។ ក្នុងនោះទស្សនៈបញ្ជាណែនាំស្នូលបំផុតគឺប្រកាន់យ៉ាងខ្ជាប់ និងអនុវត្តន៍ អភិវឌ្ឍន៍ច្នៃប្រឌិតនូវលទ្ធិម៉ាក - លេនីន មនោគមវិទ្យាហូជីមិញ៖ ប្រកាន់យ៉ាងខ្ជាប់នូវឯករាជ្យជាតិ និងសង្គមនិយម; ប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ប្រកាន់យ៉ាងខ្ជាប់នូវគោលការកសាងបក្ស; ធានានូវផលប្រយោជន៍ជាតិ -ប្រជាជាតិ ដោយឈរលើមូលដ្ឋាននៃបណ្ដាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នា។ ទន្ទឹមនឹងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទៅរបស់វៀតណាមគឺជំរុញខ្លាំងការងារផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយព្រមៗគ្នា អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័សប្រកបដោយចីរភាព; យកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមជ្ឈមភាព;ការអភិវឌ្ឍវប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតី;ធានាការពារជាតិ សន្តិសុខជាប្រចាំផងដែរ៕