|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld) - ក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមនាថ្ងៃទី
១២ មករា នៅរដ្ឋធានីហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោក Le Hai Binh
បានជូនដំណឹងអំពីសមិទ្ធិផលលើវិស័យការទូតរបស់វៀតណាមក្នុងឆ្នាំ២០១៦ និង
សកម្មភាពការទូតលេចធ្លោមួយចំនួនក្នុងឆ្នាំ២០១៧។លោក Le Hai Binh ឲ្យដឹងថា
ក្នុងឆ្នាំ២០១៦ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវសកម្មភាព កិច្ចការ
បរទេសធំៗជាច្រើនដូចជា៖សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបតិ្តការសេដ្ឋ
កិច្ច Ayeyawady-Chao Phraya-Mekong (ACMECS) លើកទី៧ សន្និ សីទជាន់ខ្ពស់សហ
ប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម (CLMV) លើកទី៨និង វេទិកាសេដ្ឋកិច្ចពិភព
លោក (WEF) អំពីតំបន់មេគង្គលើកទី១។ហើយជាលើក ដំបូងដែលតំណាងរបស់
វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិក គណៈកម្មាធិការច្បាប់អន្តរ
ជាតិរបស់អ.ស.ប។
លោក Le Hai Binh សង្កត់ធ្ងន់ថា នាពេលខាងមុខវៀតណាមនឹងបន្តជំរុញខ្លាំង
ការធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យយ៉ាងទូលំទូលាយ។ក្នុងឆ្នាំ២០១៧
ព្រឹត្តិការណ៍កិច្ចការបរទេសធំបំផុតរបស់វៀតណាមគឺទទួលតួនាទីជាប្រទេសម្ចាស់
ផ្ទះនៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក៕