វៀតណាមបន្តឈរលំដាប់ថ្នាក់ទី៣ក្នុងចំណោមបណ្ដាប្រទេសវិនិយោគចូលមកឡាវ

វៀតណាមបន្តឈរលំដាប់ថ្នាក់ទី៣ក្នុងចំណោមបណ្ដាប្រទេសវិនិយោគចូលមកឡាវ - ảnh 1
វៀតណាមបន្តឈរលំដាប់ថ្នាក់ទី៣ក្នុងចំណោមបណ្ដាប្រទេសវិនិយោគចូលមកឡាវ (tapchicaosu.vn)


        Vovworld-នាបច្ចុប្បន្នតំលៃវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមចូល
​មក​ឡាវទទួលបានប្រមាណ៥ពាន់លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី៣ក្នុង​
ចំណោមប្រទេសវិនិយោគចូលមកឡាវ។ គំរោងការណ៍ជាច្រើនរបស់អង្គភាព​
អាជីវកម្មវៀតណាមវិនិយោគនៅឡាវត្រូវបានអនុវត្តយ៉ាងលឿននិងមានប្រសិទ្ធិ
ភាពដូចជាគំរោងការណ៍ដាំដើមកៅស៊ូផលិតកម្មអំពៅស្កររបស់សម្ព័ន្ធក្រុមហ៊ុន
Hoang Anh Gia Lai នៅដំបន់ភាគខាងត្បូងឡាវ គំរោងការណ៍​ដាំនិង​កែច្នៃ​កៅស៊ូ​
របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមនិងក្រុមហ៊ុនកៅស៊ូ Dac Lac
ជាដើម។ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៍អប់រំវិទ្យាសាស្ត្រ​បច្ចេកទេសវៀតណាមឡាវដំណាក់កាល២០១១-២០១៥ដែលបានចុះហត្ថលេខា
​នា​ថ្ងៃទី៩មេសាឆ្នាំ២០១១នៅក្រុងហាណូយ ភាគីទាំងពីរឯកភាពបន្តអនុវត្ត
​គំរោងការណ៍​អភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីក្នុងដំណាក់កាល២០០៨-២០១៥ប្រកប
​ដោយប្រសិទ្ធិភាពទន្ទឹមនឹងនោះនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំនេះកើន
ឡើង៤០%បើប្រៀបនឹងឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ