វៀតណាមបន្តថ្កោលទោសអំពើប្រើប្រាស់អាវុធគីមីនៅស៊ីរី

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គ រដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបានបញ្ជាក់ សារជាថ្មីម្ដងទៀតនូវជំហររបស់វៀតណាមក្នុងការថ្កោលទោសអំពើប្រើប្រាស់អាវុធគីមីហើយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការគោរពនិងអនុវត្តយ៉ាងពេញលេញនូវអនុ សញ្ញាហាមឃាត់អាវុធគីមីផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៤ ខែតុលា បានប្រារព្ធកិច្ចប្រជុំដើម្បីវាយតម្លៃពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ២១១៨ (ឆ្នាំ ២០១៣) ពាក់ព័ន្ធដល់បញ្ហាអាវុធគីមីនៅស៊ីរី។ ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គ រដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំអ.ស.បបានបញ្ជាក់ សារជាថ្មីម្ដងទៀតនូវជំហររបស់វៀតណាមក្នុងការថ្កោលទោសអំពើប្រើប្រាស់អាវុធគីមីហើយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការគោរពនិងអនុវត្តយ៉ាងពេញលេញនូវអនុ សញ្ញាហាមឃាត់អាវុធគីមីផងដែរ។ តំណាងវៀតណាមបានលើកត្រដែតតួនាទីនៃការ ពិគ្រោះយោបល់បច្ចេកទេសរវាងស៊ីរីនិងលេខាធិការដ្ឋាននៃអង្គការហាមឃាត់អាវុធ គីមី សំដៅដោះស្រាយបញ្ហានៅ សេសសល់ក្នុងពេលឆាប់ៗ ឆ្ពោះទៅរកដំណោះ ស្រាយដ៏យូរអង្វែងសម្រាប់បញ្ហាអាវុធគីមីនៅស៊ីរីឲ្យបានស្របតាមសេចក្ដីសម្រេចចិត្តលេខ២១១៨។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការដោយមានលក្ខណៈស្ថាបនានិងការមូលមតិគ្នារបស់សហគមន៍ អន្តរជាតិសំដៅជួយសម្រួលដល់ដំណើរការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ