វៀតណាមបន្តប្រឆាំងជំទាស់អំពើដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត


វៀតណាមបន្តប្រឆាំងជំទាស់អំពើដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត - ảnh 1
វៀតណាមបន្តប្រឆាំងជំទាស់អំពើដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត​ (Image: VOV)

(VOVworld) – នាថ្ងៃទី ១២ មិថុនា សមាគមភូគគុមសាស្ត្រទូទៅវៀតណាម សមាគមភាពយន្តវៀតណាមបានចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំងជំ
ទាស់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់ក្នុង
តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ បណ្ដាសេចក្តីថ្លែងការណ៍បានលើកច្បាស់ថា៖ ចិនបានរំលោភដ៏ធ្ងន់ធ្ងរ
ទៅទៅលើអធិបតេយ្យភាពនិងសិទ្ធិយត្តាធិការចំពោះតំបន់ដែនសមុទ្រ
របស់វៀតណាមនិងរំលោភលើច្បាប់អន្តរជាតិដើរបញ្ចាស់ទៅនឹងសេចក្តី
ថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងចិនបណ្ដាប្រទេសជាសមាជិកអាស៊ាន នាឆ្នាំ ២០០២ បណ្ដាកិច្ចព្រម
ព្រៀងជាន់ខ្ពស់រវាងបក្សទាំង ២ រដ្ឋ ទាំង ២ វៀតណាម-ចិន និងជះឥទ្ធិពល
អាក្រក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការរវាងវៀតណាម
និងចិន។ សមាគមភូគគុមសាស្ត្រទូទៅវៀតណាមនិងសមាគមភាពយន្ត
វៀតណាមបានស្នើឲ្យចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 និង​នាវាគ្រប់
ប្រភេទចេញពីតំបន់ដែនសមុទ្ររបស់វៀតណាមនិងគោរពដ៏ត្រឹមត្រូវ
អនុសញ្ញានៃ អ.ស.ប. អំពីច្បាប់សមុទ្រឆ្នាំ ២៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ