វៀតណាមបន្តមិនមានករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍

(VOVWORLD) - ក្រសួងសុខាភិបាលវៀត ណាមបានឲ្យដឹងថា គិតដល់ព្រឹកថ្ងៃទី២៥ឧសភា វៀតណាមមានករណីឆ្លង Covid-19 សរុបចំនួន៣២៥នាក់ ក្នុងនោះមាន២៦៧ករណីត្រូវបានព្យាបាល ជាសះស្បើយ។

 គិតពីវេលាម៉ោង៦ថ្ងៃទី១៦ មេសា ដល់វេលាម៉ោង៦ថ្ងៃទី២៥ ឧសភា វៀតណាមបានឆ្លងកាត់រយៈពេល៣៩ថ្ងៃជាប់ៗគ្នាដែលមិនមានករណីឆ្លង Covid-19 ថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ ក្រសួងសុខាភិបាលវៀត ណាមបានឲ្យដឹងថា គិតដល់ព្រឹកថ្ងៃទី២៥ឧសភា វៀតណាមមានករណីឆ្លង Covid-19 សរុបចំនួន៣២៥នាក់ ក្នុងនោះមាន២៦៧ករណីត្រូវបានព្យាបាល ជាសះស្បើយ។ ករណីឆ្លងជំងឺថ្មីៗបំផុតសុទ្ធតែជាពលរដ្ឋដែលវិលត្រឡប់ មកពីបរទេសវិញ ហើយត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ ពីចូលមកវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ