វៀតណាមបន្តរួមចំណែកប្រកបដោយទំនួលខុសត្រូវក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសម័យប្រជុំពិភាក្សារួមនៃវេទិកានយោបាយជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនៃអង្គការសហប្រជាជាតិ(ECOSOC)
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងសម័យពិភាក្សា។ រូបថត៖ VOV |
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា ចាំបាច់ត្រូវអនុវត្តវិធានការយ៉ាងខ្លាំងក្លា និងបន្ទាន់ថែមទៀត ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីពន្លឿនល្បឿននៃការអនុវត្តទើបសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តផែនការសកម្មភាពជាតិដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ និង SDGs ដោយមានការចូលរួមពីគ្រប់វិស័យជាមួយនឹងគោលការណ៍ “មិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ”។
ដោយឈរលើជោគជ័យក្នុងរយៈពេល៧ឆ្នាំកន្លងមក វៀតណាមបានស្នើឡើងរវិធានការមួយចំនួនដើម្បីពន្លឿនការអនុវត្ត SDGs ក្នុងកន្លះទីពីរនៃទសវត្សរ៍នេះ។ ទីមួយ គឺបណ្តាប្រទេសត្រូវរក្សាវិធីសាស្រ្តអភិក្រមដោយផ្តោតលើប្រជាជន មានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទីពីរគឺរក្សាស្ថិរភាពសេដ្ឋកិច្ចខ្នាតតូច បន្តការស្តារឡើងវិញប្រកបដោយនិរន្តរភាពក្រោយជំងឺកូវីដ-១៩ ក៏ដូចជាកៀងករនិងប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទីបី ផ្តល់អាទិភាពលើការវិនិយោគលើធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធជាឧបករណ៍សម្រាប់ការអនុវត្តSDGs។ ទីបួន ៤ បង្រូញគម្លាតទិន្នន័យដែលមានស្រាប់ ជាមួយនឹងសន្ទស្សន៍ SDGs សកលចំនួន ២៣២ ដើម្បីធានាការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងបន្តដើរតួនាទីជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ សម្របសម្រួលជាមួយប្រទេសនានា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការអនុវត្ត SDGs នៅឆ្នាំ២០៣០៕