វៀតណាមបន្តរួមចំណែកសកម្មទៅក្នុងរាល់គោលគំនិតស្តីពីធានាសិទ្ធិមនុស្ស
|
គណៈប្រតិភូវៀតណាមក្នុងកិច្ចប្រជុំ |
(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨កុម្ភៈ សម័យប្រជុំជាន់ខ្ពស់នៃកិច្ច
ប្រជុំលើកទី៣៤ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅនៅទី
ក្រុង Geneva ដោយមានការចូលរួមពិសេសរបស់អគ្គលេខាធិការអង្គការសហប្រ
ជាជាតិ លោក Antonio Guterres និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចំនួន ១១០
និងអង្គការអន្តរជាតិមួយចំនួន។គណៈប្រតិភូវៀតណាមចូលរួមក្នុងសម័យ ប្រជុំនេះ
ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc។ អញ្ជើញថ្លែង មតិនៅ
សន្និសីទជាន់ខ្ពស់ប្រព្រឹត្តទៅនាថ្ងៃទី២៨កុម្ភៈ លោក Ha Kim Ngoc បាន សង្កត់ធ្ងន់
ទៅលើរាល់អាទិភាពនិងគោលគំនិតរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិ មនុស្ស
ក្នុងនោះបានឧទ្ទេសនាមនូវសេចក្តីសម្រេចចិត្តស្តីពីការជះឥទ្ធិពលនៃបម្រែបម្រួល
របស់អាកាសធាតុទៅលើសិទ្ធិមនុស្ស។ ហើយវៀតណាមអះអាងថានឹងបន្ត រួម
ចំណែកសកម្មដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សក្លាយទៅជាយន្តការមានប្រសិទ្ធភាព
សម្រាប់ភារកិច្ចការពារនិងជម្រុញសិទ្ធិមនុស្សផងដែរ។ លោក Ha Kim Ngoc បាន
គូសបញ្ជាក់ថា វៀតណាមបាននិងកំពុងរួមចំណែកសកម្មទៅក្នុងបណ្តាគោលគំនិត
តំបន់និងអន្តរជាតិពាក់ព័ន្ធនឹងការធានាសិទ្ធិមនុស្ស ព្រមទាំងរួមជាមួយប្រទេស
អាស៊ាននានាកសាងសហគមន៍អាស៊ានមួយយកប្រជាជនជាមជ្ឈមណ្ឌល។
នៅខាងក្រៅសន្និសីទ ប្រធានគណៈប្រតិភូវៀតណាមបានជួបធ្វើការជាមួយ
រដ្ឋមន្ត្រីសហប្រតិបត្តិការអភិវឌ្ឍន៍និងប៉ាស៊ីហ្វិករបស់អូស្ត្រាលី ស្តីពីប្រធានបទ
សមភាពភេទក៏ដូចជាជួបសន្ទនាទ្វេភាគីជាមួយតំណាងការទូតមួយចំនួន។ នៅក្នុង
ជំនួបទាំងអស់នេះ វៀតណាមក៏បានចែករំលែកនូវព័ត៌មានស្តីពីសភាពការណ៍នៅ
សមុទ្រខាងកើត ដោយសង្កត់ធ្ងន់លើគោលការណ៍មិនប្រើប្រាស់អំពើហឹង្សានិង
គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ហើយដោះស្រាយជំលោះដោយសន្តិវិធី ឈរលើ
មូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអន្តរជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។ ប្រទេសជាដៃគូសុទ្ធតែសម្តែងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយវៀតណាម ព្រមទាំងចែករំលែកនូវទស្សនៈរបស់វៀតណាមក្នុងការដោះ
ស្រាយជំលោះក្នុងតំបន់ក្នុងនោះមានទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕