វៀតណាមបន្តរួមជាមួយបណ្តាប្រទេសអាស៊ានជំរុញសន្តិវិធី ប្រកបដោយនិរន្តរភាពចំពោះបញ្ហាមីយ៉ាន់ម៉ា

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើក កិច្ចប្រជុំក្នុងទម្រង់ Arria (កិច្ចប្រជុំក្រៅផ្លូវការដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ឬនៅ ពេលដែលស្ថានការណ៍មានការវិវត្តថ្មី) អំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាច្រើន រួមទាំងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ និងប្រទេសអាស៊ានទាំង ១០។
វៀតណាមបន្តរួមជាមួយបណ្តាប្រទេសអាស៊ានជំរុញសន្តិវិធី ប្រកបដោយនិរន្តរភាពចំពោះបញ្ហាមីយ៉ាន់ម៉ា - ảnh 1លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកអគ្គទីប្រឹក្សា Nguyen Hoang Nguyen អនុប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា គ្រប់ ដំណោះស្រាយចំពោះស្ថានភាពមីយ៉ាន់ម៉ាត្រូវធានាការគោរពឯករាជ្យ អធិបតេយ្យ ភាព បូរណភាពដែនដី និងសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់ប្រជាជនមីយ៉ាន់ម៉ា; ក្នុងនោះអាទិភាពកំពូលនាពេលបច្ចុប្បន្នគឺជំរុញភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តន៍បទឈប់បាញ់នៅទូទាំងប្រទេស និងទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌។ ទាំងនេះគឺជា ជំហានចាំបាច់ និងជាបន្ទាន់ដើម្បីកសាងទំនុកចិត្ត និងការសន្ទនាជាក់ស្ដែងរវាងភាគី ពាក់ព័ន្ធ ឆ្ពោះទៅសម្រេចបាននូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាមីយ៉ាន់ម៉ា។តំណាងវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានត្រូវបន្តដើរតួនាទីជាមជ្ឈ ភាព ទន្ទឹមនឹងការខិតខំប្រឹងប្រែងរួមចំណែករបស់សមាជិកនីមួយៗ រួមទាំងវៀតណាម ហើយអង្គការសហប្រជាជាតិត្រូវជួយគាំទ្រអាស៊ានក្នុងដំណើរការនេះ ដើម្បីសម្រេច បានសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។
ក្នុងឱកាសនេះ វៀតណាមស្វាគមន៍ចំពោះការដែលលោកអគ្គលេខាធិការអង្គ ការសហប្រជាជាតិតែងតាំងលោកស្រី Julie Bishop ជាបេសកជនពិសេសប្រចាំ ប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា លោកស្រីនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបេសក ជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីជំរុញការដោះស្រាយវិបត្តិនៅក្នុងប្រទេស មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះ តាមរយៈការសន្ទនា និងការយោគយល់គ្នាទៅវិញ ទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ