វៀតណាមបន្តរួមជាមួយអាស៊ានជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង

(VOVWORLD) - ដូចទៅនឹងព័ត៌មានដែលបានផ្សាយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបតែបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។
វៀតណាមបន្តរួមជាមួយអាស៊ានជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ chinhphu.vn) 

ឆ្លើយសម្ភាសន៍ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចពោលខាងលើ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បានអះអាងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមចំណែកយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងទិសដៅសំខាន់ៗដើម្បីជំរុញនិងលើកកំពស់ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងក្នុងរយៈពេល៣០ឆ្នាំខាងមុខដោយមានអាទិភាពចំនួន៤។ នោះគឺការបង្កើនលក្ខណៈយុទ្ធសាស្ត្រក្នុងទំនាក់ទំនង ការ

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយតុល្យភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក ការបង្កើនការតភ្ជាប់គ្នាគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបតិ្តការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងបរិស្ថានសមុទ្រប្រកបដោយចីរភាព។ អាទិភាពទាំងនេះគឺសមស្របនឹងការយកចិត្តទុកដាក់របស់ទាំងអាស៊ាននិងកូរ៉េខាងត្បូងហើយក៏ជាខ្លឹមសារស្នូលៗដែលវៀតណាមនឹងជំរុញក្នុងឆ្នាំអាស៊ាន២០២០ផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្តសហការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ានទាំងអស់ ជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូងអោយបានសក្តិសមនឹងសក្ដានុភាពនិងបំណងប្រាថ្នារបស់ភាគីទាំងពីរ។

        អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីវៀតណាមនៅកូរ៉េខាងត្បូង បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដាជំនួបពិភាក្សាការងារ និងជំនួបសវនាការរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំកូរ៉េខាងត្បូង បានធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព ចីរភាព ឆ្ពោះទៅរកគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១០០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន៨ ហើយអនុស្សរណៈយោគយល់គ្នា វិញ្ញាបនប័ត្រវិនិយោគ និងសេចក្ដីសម្រេចចិត្តស្ដីពីគោលជំហរវិនិយោគ ក៏ត្រូវបានប្រគល់និងចុះហត្ថលេខាក្នុងតម្លៃសរុបប្រមាណ១៩,៥ពាន់លានដុល្លាអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ