វៀតណាមបានត្រៀមរៀបចំលក្ខណៈល្អបំផុតដើម្បីរៀបចំប្រកបដោយជោគជ័យ នូវមហាពិធី Vesak

(VOVWORLD) - មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ (Vesak) នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ខែឧសភានៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា  Tam Chuc វត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam ភាគខាងជើងវៀត ណាម។
វៀតណាមបានត្រៀមរៀបចំលក្ខណៈល្អបំផុតដើម្បីរៀបចំប្រកបដោយជោគជ័យ នូវមហាពិធី Vesak - ảnh 1 ទិដ្ឋភាពនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ដែលជាកន្លែងប្រព្រឹត្តទៅមហាពិធីវិសាខបូជាឆ្នាំ២០១៩

  ព្រឹត្តិការណ៍នេះគ្រោងនឹងមានការចូលរួមរបស់តំណាងជាផ្លូវការចំនួន២ ពាន់នាក់ រួមជាមួយពុទ្ធបរិស័ទនិងភ្ញៀវទេសចររាប់ហ្មឺននាក់ពីគ្រប់ទិសទីនៅក្នុង និងក្រៅប្រទេសទៀតផង។ រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំ សម្រាប់ មហាពិធីនេះត្រូវបានសម្រេចរួចរាល់ទាំងស្រុង។         សមាគមន៍ពុទ្ធសាសនាវៀតណាម គណៈចាត់តាំងនិងក្រសួងទាក់ទិននានា បានរៀបចំផែនការយ៉ាងហ្មត់ចត់និងល្អិតល្អន់ សំដៅធានាសុវត្ថភាពនិងសណ្ដាប់ ធ្នាប់សម្រាប់មហាពិធី Vesak យ៉ាងដាច់ខាត។ វរសេនីយ៍ឯក Pham Hoai Nam នាយករងនគរបាលខេត្ត Ha Nam បានអោយដឹងថា៖

        “ចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០១៨មក នគរបាលខេត្ត Ha Nam បានដំណើរ ការត្រួតពិនិត្យនៅតំបន់រៀបចំឡើងមហាពិធីវិសាខបូជា។ យើងខ្ញុំបានកសាង ផែនការធានាសន្តិសុខ សុវត្ថិភាពសម្រាប់មហាពិធី ហើយសហការជាមួយ ក្រសួងនគរបាលដើម្បីអនុវត្តន៍ផែនការនេះតែម្ដង។ ក្រៅពីនោះ យើងខ្ញុំក៏បាន រៀបចំសមយុទ្ធដើម្បីអនុវត្តន៍វិធានការធានាសន្តិសុខជាច្រើនផងដែរ។ នគរ បាល ខេត្ត Ha Nam បានបង្កើតមជ្ឈមណ្ឌលបញ្ជាការហើយដាក់ពង្រាយកម្មាភិបាល យុទ្ធជនចំនួន១៥០០នាក់ សំដៅធានាសុវត្ថិភាពសម្រាប់តំណាងនិងភ្ញៀវទេសចរ ទាំងអស់”។

        ក្រៅពីកម្លាំងសន្តិសុខ នៅតែមានកម្លាំងយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ដែល ត្រូវបានបែងបែកជាក្រុមៗ ដើម្បីជួយឧបត្ថម្ភ ណែនាំគណៈប្រតិភូនិងភ្ញៀវ ទៀត ផង។ គណៈចាត់តាំងបានរៀបចំរថយន្តអាគុយចំនួន៤០០គ្រឿង ដើម្បីបម្រើដោយ ឥតគិតថ្លៃ ២៤/២៤ម៉ោង ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅមហាពិធីវិសាខបូជា។ ក្រៅពី នោះ គណៈចាត់តាំងក៏បានរៀបចំបាយនិងទឹកសាបចំនួន៤ហ្មឺនចំណែកជារៀង រាល់ថ្ងៃ ដើម្បីបញ្ជូនដោយឥតគិតថ្លៃចំពោះពុទ្ធបរិស័ទនិងប្រជាជន ទៀតផង។ ព្រះតេជគុណ Thich Minh Quang អគ្គលេខាធិការរងនៃគណៈកម្មការរៀប ចំមហាពិធីវិសាខបូជាឆ្នាំ២០១៩ បានអោយដឹងថា៖

        “គណៈចាត់តាំងនឹងរៀបចំអោយបណ្ដាគណៈប្រតិភូ ជាពិសេសគឺគណៈ ប្រតិភូអន្តរជាតិទៅទស្សនារមណីយដ្ឋាននានារបស់វៀតណាមដូចជា ទៅភ្នំ Fansipan នៅ Sa Pa ទៅភ្នំ Yen Tu នៅខេត្ត Quang Ninh ទៅតំបន់កេរដំណែល Trang An – Bai Dinh នៅខេត្ត Ninh Binh ក៏ដូចជាទៅឈូងសមុទ្រ Ha Long និងរដ្ឋធានីហាណូយ ទៀតផង។ នាបច្ចុប្បន្នយើងខ្ញុំទទួលបានការចុះបញ្ជីរបស់ គណៈប្រតិភូទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករណាស់។ អ្វីៗគ្រប់បែបយ៉ាង បានត្រៀមខ្លួនជាស្រេចហើយដើម្បីបង្កើតឡើងបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែងក្នុងអំឡុងពេលប្រព្រឹត្តទៅមហាពិធីវិសាខបូជាឆ្នាំ២០១៩”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ