វៀតណាមបន្តលើកកម្ពស់ឋានៈជាសមាជិកសកម្មនិងមានទំនួលខុសត្រូវនៅ UNESCO
(VOVWORLD) - នៅថ្ងៃទី ១៨-១៩ ខែមីនា នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រព្រឹត្តិទៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី ២១៩ របស់ក្រុមប្រឹក្សាប្រតិបត្តិអង្គការ (UNESCO) ដោយមានការចូលរួមពីប្រទេសសមាជិកចំនួន ៥៨ និងជាងប្រទេសជាអ្នកសង្កេតការណ៍ចំនួន១០០ ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ថ្លែងមតិក្នុងសម័យប្រជុំនេះ។ រូបថត៖ UNESCO
|
ថ្លែងមតិក្នុងសម័យបើក ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាម លោក Ha Kim Ngoc បានស្នើឲ្យ UNESCO និងក្រុមប្រឹក្សាប្រតិបត្តិបន្តអនុវត្តគំនិតផ្តួចផ្តើម កម្មវិធី និងសកម្មភាពអនុវត្តគោលដៅ SDG-៤ ស្តីពីការអប់រំប្រកបដោយគុណភាព សមភាព និងការសិក្សាសម្រាប់ទាំងអស់គ្នា ពង្រឹងប្រសិទ្ធភាពនៃបណ្តាញទីក្រុងសិក្សាសកល និងសាលារៀនចងសម្ព័ន្ធភាពរបស់ UNESCO; បណ្តាញទីក្រុងច្នៃប្រឌិតសកល; តភ្ជាប់វប្បធម៌និងបេតិកភណ្ឌដើម្បីអភិវឌ្ឍប្រកបដោយចីរភាព; ការលើកកម្ពស់វិទ្យាសាស្ត្របើកចំហ; ក្រមសីលធម៌ក្នុងបញ្ញាសិប្បនិមិត្ត; ការអភិរក្សជីវចម្រុះ សន្តិសុខទឹក អភិបាលកិច្ចមហាសាគរ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ អនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការពហុភាគី និងតួនាទីរបស់ UNESCO; ប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានបន្ថែមទៀតដល់ការងាររួម។
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ២១៩ នៃក្រុមប្រឹក្សាប្រតិបត្តិអង្គការ UNESCO។ រូបថត៖ UNESCO |
ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការជាតិ UNESCO វៀតណាមបានជួបពិភាក្សាការងារជាមួយអគ្គនាយិការ UNESCO លោកស្រី Audrey Azoulay អគ្គនាយករង UNESCO លោក Xing Qu ប្រធានក្រុមប្រឹក្សាប្រតិបត្តិ Vera Khoury Lacoeuilhe ប្រធានមហាសន្និបាត Simona-Mirela Miculescu ... និងប្រធានគណៈប្រតិភូនៃប្រទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី៕