(VOVworld)-ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមឲ្យដឹងថា វៀតណាមនិង
ហ្វីលីពីនទើបនឹងទទួលបានកិច្ចព្រមព្រៀងពន្យាកិច្ចព្រមព្រៀងមួយស្តីពីការនាំចេញ
នាំចូលអង្ករវាងប្រទេសាទាំងពីរសម្រាប់អំឡុងពេល២ឆ្នាំ គឺឆ្នាំ២០១៧និងឆ្នាំ២០១៨
។តាមនោះវៀតណាមនឹងផ្តល់អង្ករចំនួន១,៥លានតោនក្នុងមួយឆ្នាំសម្រាប់ហ្វីលីពីន។
ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ ហ្វីលីពីនជាទីផ្សារនាំចេញអង្ករសំខាន់របស់
វៀតណាម។ជារៀងរាល់ឆ្នាំ ប្រទេសនេះបាននាំចូលពីវៀតណាមចំនួនអង្កពី៥សែន
ដល់ ទៅ១,៥លានតោន។ យោងតាមក្រសួងឧស្សាហ-ពាណិជ្ជកម្មថា ការពន្យាកិច្ច
ព្រមព្រៀងពោលខាងលើគឺមានសារៈសំខាន់ រួមចំណែកស្ថិរភាពទីផ្សារនាំចេញ
អង្កររបស់វៀតណាមក្នុងកាលៈទេសៈដែលស្ថានភាពអង្ករពិភពលោកនិងតំបន់កំពុង
មានបម្រែបម្រួលយ៉ាងស្មុគស្មាញ៕