វៀតណាមបន្តលៃទុកប្រភពកំលាំងជាច្រើនដើម្បីជំរុញសកម្មភាពបង្កាប្រឆាំង HIV/AIDS
|
អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោក Michel Sidibe (un.org) |
Vovworld-នាព្រឹកថ្ងៃទី២៥តុលា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ
លោក Michel Sidibe ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅពិធីជួប
សន្ទនានេះលោក Nguyen Sinh Hung បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិ
ការនិងជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់ UNAIDS ចំពោះបុព្វហេតុបង្កា
ប្រឆាំង HIV/AIDS របស់វៀតណាមនាពេលកន្លងមក។ ប្រធានរដ្ឋសភាមានបំណង
អង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅ៩០-៩០-៩០
(៩០%បរិមាណអ្នកឆ្លង HIV បានដឹងអំពីស្ថានភាពរបស់ខ្លួន-៩០%បរិមាណអ្នក
ដែលផ្ទុះ HIV ត្រូវបានព្យាបាលដោយ ARV ជាបន្តបន្ទាប់និង៩០%បរិមាណអ្នក
ដែលបានព្យាបាលដោយ ARV ត្រួតពិនិត្យបានបរិមានវីរុសនៅកំរិតទាបនិង
ស្ថិរភាព) ឈានទៅកំចាត់ចោល AIDS នាឆ្នាំ២០៣០។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានជឿជាក់ថាវៀតណាមនឹងបន្តទទួល
បានជោគជ័យជាច្រើនក្នុងបុព្វហេតុទប់ទល់រារាំងនិងកំចាត់ចោល HIV/AIDS
នាពេលខាងមុខ៕