វៀតណាមបន្តសុក្រិតយន្តការសេដ្ឋកិច្ចទីផ្សារតាមការទិសដៅសង្គមនិយម

(VOV)_នាព្រឹកថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ ប្រទេសវៀតណាមការិយា
ល័យ​នយោបាយវៀតណាម​បានរៀបចំកិច្ចប្រជុំ ផ្តល់មតិអំពី ការបូកសរុប ៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្ត មជ្ឈឹមបក្ស លើកទី៦ នីតិកាលទី១០អំពីការបន្តសុក្រិត
របប​យន្តការសេដ្ឋកិច្ចទីផ្សារតាមការទិសដៅសង្គមនិយម។

វៀតណាមបន្តសុក្រិតយន្តការសេដ្ឋកិច្ចទីផ្សារតាមការទិសដៅសង្គមនិយម - ảnh 1
អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក​ Nguyen Phu Trong

          សន្និដ្ឋានកិច្ចប្រជុំ អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក​ Nguyen Phu
 Trong បានអះអាងថា៖ ការបូកសរុប៥ឆ្នាំអនុវត្ត​សេចក្ដី​សម្រេចចិត្ត  មជ្ឈឹមបក្ស  លើកទី៦ នីតិកាលទី១០អំពីការបន្តសុក្រិត​យន្តការសេដ្ឋកិច្ចទីផ្សារតាមការទិស ដៅសង្គមនិយមគឺចាំបាច់ណាស់ មាន​អត្ថន័យសំខាន់ ចំពោះការត្រៀមរៀបចំ អោយមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១២ បូកសរុប៣០ឆ្នាំផ្លាស់ប្តូរថ្មី
 ដែលក្នុងនោះសេដ្ឋកិច្ចដើរតួនាទីមុខព្រួញ។ លោក Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះការបូកសរុប​​ដំបូងនេះ យ៉ាងម៉ត់ចត់ ស្មោះត្រង់ និងត្រឹមត្រូវ។

          ស្ដីពីភារកិច្ចនាពេលខាងមុខនេះ លោកអគ្គលេខាបានអះអាងថា៖ ​សេចក្ដី សម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៦ នីតិកាលទី១០ នៅមាន​តំលៃដដែល   យើងបានលាតត្រដាងអនុវត្តប្រកបដោយល្អប្រសើរហើយ ​និងនាពេលខាង មុខនេះ ត្រូវបន្តលាតត្រដាងអនុវត្តល្អជាងទៀត ​បង្កើនការយល់ដឹងអំពី ខឿន
សេដ្ឋ កិច្ចទីផ្សារ តាមទិសដៅសង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ